ហេតុ​អ្វី​អំបិល​ជួយ បង្កើត​រស​ជាតិ​ឆ្ងាញ់​ពិ​សា​?

គេមិនអាចបរិភោគអំបិលតែមួយមុខបានទេ ប៉ុន្តែវាជាសារធាតុផ្សំយ៉ាងសំខាន់នៅក្នុងគ្រឿងផ្សំរបស់មុខម្ហូបមួយ។ ជាក់ស្តែង អំបិល ជាគ្រឿងបង្កើនរសជាតិចំណីអាហារ គឺវាជួយ ដាស់កន្ទួលតូចៗលើអណ្តាតដោយធ្វើយ៉ាងណា ឲ្យយើងចាប់យករសជាតិទាំងឡាយនៃអាហារ។ តាមពិតកន្ទួលតូចនីមួយៗ មានអានុភាពអាចទទួលដឹង ឬចាប់យករសជាតិ ច្រើនមុខ  (ប្រៃ និងផ្អែម ល្វីង និងជូរ ប្រៃ ផ្អែមនិងល្វីង…)។

ប៉ុន្តែបើសិនរសជាតិមិនមាន បរិមាណគ្រប់គ្រាន់ កន្ទួលតូចៗលើអណ្តាតមិនអាចឲ្យដឹងពី រសជាតិបានទេ ។ ហេតុនេះហើយមានអាហារខ្លះ ត្រូវយើងមានអារម្មណ៍ដឹងថាសាប។ ទោះជាយ៉ាងណាក៏ដោយកន្ទួលតូចៗនៅលើអណ្តាតអាចទទួលរសជាតិច្រើនយ៉ាង ឬគ្រប់យ៉ាង (ដូចជាផ្អែម ជូរ និងល្វីង) សូម្បីតែរសជាតិ ខ្លះមានបរិមាណតិចតួចក៏ដោយ។ ប្រសិនបើរសជាតិមួយក្នុងចំណោមរសជាតិទាំងអស់ (ដូចជាស្ករ) ត្រូវបានប្រមូលផ្តុំ គ្រប់គ្រាន់ សម្រាប់ដាស់តឿន កន្ទួលតូចៗលើអណ្តាត រសជាតិឯទៀត (ជូរ និងល្វីង) ត្រូវបានដឹង រសជាតិ ដោយការធុំក្លិន ។ នៅពេលនោះ ហើយដែលអំបិលចូលទៅកាន់តួនាទី ។

អ្នកគិតដល់រឿងអ្នកបរិភោគស៊ុតស្ងោរឆ្អិន ។ តាមធម្មតាវាមានរសជាតិ សាប គឺមកពី ការប្រមូលផ្តុំ នៃរសជាតិ ស៊ុតមានតិចពេកមិនអាចត្រូវរកឃើញបាន។ ដោយដាក់អំបិលលើស៊ុតការទទួលដឹងរបស់កន្ទួលតូចៗ លើអណ្តាតមានការកើនឡើង។ ម៉្យាងទៀត៩០% នៃកន្ទួលតូចៗឆាប់ទទួលអារម្មណ៍ជាមួយអំបិល៕

ហេតុ​អ្វី​អំបិល​ជួយ បង្កើត​រស​ជាតិ​ឆ្ងាញ់​ពិ​សា​?

ប្រភព៖ khmertalking

  • ហេតុ​អ្វី​អំបិល​ជួយ បង្កើត​រស​ជាតិ​ឆ្ងាញ់​ពិ​សា​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:ចំនេះដឹង
Tags: