បង្ក្រាប​ករណី​ប៉ុនប៉ង​ជួញដូរ​មនុស្ស​​ឆ្លង​ដែន​​រំដោះ​នារី​រង​គ្រោះ​៦​នាក់​

ភ្នំពេញ៖ ដោយបានការអនុញ្ញាត និងបញ្ជាផ្ទាល់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការរងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួមជាមួយមន្ត្រីជាប់ពាក់ព័ន្ធជាច្រើនរូបទៀត បានចុះបង្ក្រាបជាក់ស្ដែង ករណីប៉ុនប៉ងលក់ដូរមនុស្សសម្រាប់ឆ្លងដែន ដោយសង្គ្រោះនារីចំនួន៦រូប និងបានឃាត់ខ្លួនមេខ្លោងផងដែរ នៅវេលាម៉ោង១៥រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។
ការចុះបង្ក្រាបនេះធ្វើឡើង នៅចំណុចផ្ទះលេខ៣២-៤៦-៤៨-៥០ ផ្ទះសំណាក់ តារា ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករាដោយបាន នាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធឿន ពុទ្ធាហឡាយធីជិន ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ និងអញ្ជើញអាណាព្យាបាលជនរងគ្រោះចំនួន២នាក់ បងស្រីម្នាក់ រួមទាំងជនរងគ្រោះជាស្ត្រីចំនួន៦នាក់ ក្នុងនោះមានអនីតិជន២នាក់ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវ។

ដោយឡែកតាមគម្រោង នារីជាជនរងគ្រោះទាំងនោះ ត្រូវបានជនសង្ស័យខាងលើ បម្រុងនាំទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម តែមិនទាន់បានដំណើរការផងក៏ត្រូវសមត្ថកិច្ច បំបែកសំបុកនាំស្រ្តីជាជងសង្ស័យខាងលើយកមកសួរនាំ៕

បង្ក្រាប​ករណី​ប៉ុនប៉ង​ជួញដូរ​មនុស្ស​​ឆ្លង​ដែន​​រំដោះ​នារី​រង​គ្រោះ​៦​នាក់​ បង្ក្រាប​ករណី​ប៉ុនប៉ង​ជួញដូរ​មនុស្ស​​ឆ្លង​ដែន​​រំដោះ​នារី​រង​គ្រោះ​៦​នាក់​

ប្រភព៖ kqube

  • បង្ក្រាប​ករណី​ប៉ុនប៉ង​ជួញដូរ​មនុស្ស​​ឆ្លង​ដែន​​រំដោះ​នារី​រង​គ្រោះ​៦​នាក់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:ជីវិតនិងសង្គម
Tags: