ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

​​​​​លោក​ Li Zuming ​​​​ជា​​​​កម្មករ​​​​កសិដ្ឋាន​​​​​ចិញ្ចឹម​​ជ្រូក​​ដ៏​ធំ​មួយ​​​​​នៅ​​ខេត្ត​អានហ៊ុយ​​ ​ភាគ​ខាង​កើត​ប្រទេស​ចិន​​​​​​​ កំពុង​​ព្រួយ​បារម្ភ​​ពី​ជោគ​វាសនា​​​​ជ្រូក​​ទាំង​​ ៦០០០​ក្បាល​​របស់គាត់​​​ដែល​ត្រូវ​​ទឹក​ជំនន់​​លិច​​​​​រយៈពេល​ជាង​​២០​ម៉ោង​។

 

ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

​​

​យ៉ាង​ណា​ក្ដី ក្រោយ​​​ទិដ្ឋភាព​​គ្រោះ​ថ្នាក់​បែប​នេះ​ត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ ក្រុម​​​កម្មករ​​​​របស់​​​របស់​ក្រុម​ហ៊ុន​​កសិកម្ម​​​ក្នុង​ស្រុក​​មួយ​ ​​រួម​ទាំង​​អ្នក​ស្ម័គ្រ​ចិត្ត​​​​ជា​ច្រើន​​នាក់​​ទៀត​​​​​​​​​​​​​​​ បាន​​ទៅ​ដល់​​កសិដ្ឋាន​​ជន​លិច ​ដើម្បី​​ជួយ​ប្ដូរ​ទី​តាំង​ជ្រូក​​រាប់​ពាន់​ក្បាល​នេះ។​

 

Li Xiaobo ​ជា​ម្ចាស់​​កសិដ្ឋាន​​​​​បាន​​ប្រាប់​​​សារព័ត៌មាន​​ចិន​ China Daily ថា​​​ មនុស្ស​​ប្រមាណ​​៦០​នាក់​ ​​បាន​​​មក​ជួយ​​ដល់​កសិដ្ឋាន​​​​គាត់ រួម​ទាំង​កម្មករ​​​របស់​​ក្រុមហ៊ុន​ Xishang Group ​​និង​​អ្នក​ស្ម័គ្រចិត្ត​​មួយ​ចំនួន​ទៀត។ ជ្រូក​​ខ្លះ​​បាន​​លង់​ទឹក​​ងាប់​​​​​​ហើយ​ដែរ។​

​​​​​​​​​​​

លោក​​ Li ​បន្ត​ថា​​​ ក្នុង​ស្រុក​ Shucheng ​​​​នៃ​ខេត្ត​ខាង​លើ ​​បាន​​ទទួល​​រង​​គ្រោះ​​ទឹក​ជំនន់​​​​​យ៉ាង​ធ្ងន់ធ្ងរ​ ​ហើយ​​​កង្វល់​របស់​​គាត់​​​​ធំ​បំផុត ​​​​គឺ​​ជ្រូក​រាប់​ពាន់​ក្បាល​​​​ចាំ​បាច់​​​ផ្ទេរ​​ទៅ​កន្លែង​​សុវត្ថិភាព​​​​ជា​បន្ទាន់ ​ហើយ​​មាន​​តែ​​រថយន្ត​ Truck ធំ​​​ៗ​​​​​ប៉ុណ្ណោះ ទើប​​​អាច​​បើក​​ចូល​​​​​​​ដឹក​ជ្រូក​នៅ​កន្លែង​លិច​បាន។

 

​គាត់​​​​​​​បន្ថែម​​ថា​ ​​”គាត់​​​ចង់​លក់​​ជ្រូក​​​​ទាំង​នេះ​​​តែ​ម្ដង​​​ ប៉ុន្តែ​​វា​​ពិបាក​​លក់​​​ដោយ​​​សារ​​​​ចំនួន​ជ្រូក​​​ច្រើន​ពេក​​ក្នុង​ពេល​តែ​មួយ​​ គ្មាន​​ឈ្មួញ​​ណា​​ទិញ​​ច្រើន​ឡើយ”។​ ​​តម្លៃ​​ជ្រូក​​​​​​​ ថ្លៃ​​ធម្មតា​​ដូច​ពី​មុន​ ​ប៉ុន្តែ​​ថ្លៃ​​​​​ឈ្នួល​​ផ្ទេរ​​​នឹង​​​​កើន​ឡើង​ខ្ពស់​៕​

​​​​​​ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

 

ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

 

ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

 

ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

 

ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

 

ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

 

ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

 

ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

 

ចុចអាន៖ ទឹក​​​​ជំនន់​​​​​​​​​​​​សម្លាប់​ប្រជាជន​ចិន​​​១៨៦​នាក់​ ​និង​​៣៣​លាន​​នាក់​​​ប៉ះពាល់​

 

ប្រែ​សម្រួល៖ ឡេង ភារុណ​
ប្រភព៖ China Daily