ជំនួយ​ការ​របស់​អតីត​ប្រធា​នា​ធិបតី​ចិន ហ៊ូ​ ជីន​តា​វ ជាប់​គុក​មួយ​ជីវិត​ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​

ក្រុងប៉េកាំងៈ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ បានរាយការណ៍កាលពីថ្ងៃចន្ទថា ជំនួយការរបស់អតីតប្រធានាធិបតីចិនលោកហ៊ូ ជីនតាវ ត្រូវជាប់គុកមួយជីវិតពីបទពុករលួយ ទទួលយកព័ត៌មានសម្ងាត់របស់រដ្ឋ ដោយខុសច្បាប់ និងរំលោភបំពានអំណាច។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បាននិយាយ ដោយដកស្រង់សាលក្រមរបស់សាលាដំបូងប្រជាជនថ្នាក់កណ្តាលនៅខេត្ត Tianjin ដែលបានកាត់ទោសជាសម្ងាត់កាលពីខែមុនថា លោក Ling Jihua បានទទួលទោស និងនិយាយថា លោកនឹងមិនប្តឹងឧទ្ធរណ៍ទេ។

ស៊ីនហួ បានដកស្រង់សម្តីលោក Ling ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយទៅកាន់តុលាការថា ការកាត់ទោសថ្ងៃនេះ ត្រូវបានឆ្លាក់ជាប់ក្នុងគ្រប់ឆ្អឹងឆ្អែងរបស់ខ្ញុំគ្រប់កន្លែងទាំងអស់ និងក្នុងបេះដូងរបស់ខ្ញុំទាំងមូល៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍