បុរស​ជប៉ុន​យក​តុក្កតា​កៅស៊ូ​ធ្វើជា «​ប្រពន្ធចុង​»

​លោក Senji Nakajima អាយុ​៦១​ឆ្នាំ មាន​ប្រពន្ធ និង​កូន​២​នាក់ ប៉ុន្តែ​លោក​លួច​មាន​ប្រពន្ធចុង​នៅ​ខាងក្រៅ​ផ្ទះ ដោយ​យកចិត្តទុកដាក់​ថែរក្សា តែងតែ​នាំ​ដើរ​កម្សាន្ត​នៅ​ទី​កម្សាន្ត​ជាច្រើន និង​មាន​ភាពស្និទ្ធស្នាល​ជាង​ប្រពន្ធ​របស់ខ្លួន​ទៅទៀត ។ ប្រពន្ធចុង​នោះ គឺជា​តុក្កតា​កៅស៊ូ​២​នាក់​ឈ្មោះ Saori និង Ekue ។​