ធ្លាក់ឈាម​ខ្លាំង ពេល​មាន​រដូវ​! ល្ហុង និង​ឈើអែម អាច​ជួយ​បាន

ធ្លាក់ឈាម​ខ្លាំង ពេល​មាន​រដូវ​! ល្ហុង និង​ឈើអែម អាច​ជួយ​បាន


ធ្លាក់ឈាម​ខ្លាំង ពេល​មាន​រដូវ​! ល្ហុង និង​ឈើអែម អាច​ជួយ​បាន

​ល្ហុង​
​ល្ហុង ត្រូវ​បាន​ចាស់​បុរាណ​ប្រើប្រាស់ សម្រាប់​ព្យាបាល​ការ​ធ្លាក់ឈាម​ខ្លាំង អំឡុង​ពេល​មក​រដូវ​។ វា​ជួយ​ធ្វើឲ្យ​ស្បូន​កន្ត្រាក់​បានល្អ ហើយ​កាត់បន្ថយ​ការ​ឈឺ​ចុកចាប់ ក្នុង​ស្បូន​បាន​ថែម​ទៀត​ផង​។​

​វិធី​ប្រើ ៖
ល្ហុង​ស្រគាល ជា​អាហារ​ដែល​មាន​ប្រសិទ្ធភាព ក្នុង​ការកាត់បន្ថយ​លំហូរ​ឈាម​ខ្លាំងពេក​។ ចូរ​ញ៉ាំ​វា មុន និង​អំឡុង​ពេល​អ្នក​មាន​រដូវ​។​

​ឈើ​អែម​
វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា ជា​រុក្ខជាតិ​ឱសថ ព្យាបាល​បញ្ហា​រោគ​ស្ត្រី​ផង​ដែរ ជាពិសេស ការធ្លាក់​ឈាមរដូវ​ខ្លាំងពេក​។ វា​មាន​សារធាតុ​ប្រឆាំង​ការ​រលាក និង​ប្រឆាំង​ការ​កន្ត្រាក់ ដែល​ជួយ​បំបាត់​ការឈឺចាប់ និង​ការ​កន្ត្រាក់​នៃ​ស្បូន​។ វា​ក៏​ជួយ​កាត់បន្ថយ​លំហូរ​ឈាម​ផង​ដែរ​។​

​វិធី​ប្រើ ៖
ចូរ​លាយម្សៅ​ឈើអែម ១ ស្លាបព្រា​កាហ្វេ ទៅក្នុង​ទឹក​ក្តៅ​មួយ​កែវ ហើយ​ទុក​ឲ្យ​ត្រជាក់ ទើប​ញ៉ាំ​៕


​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។