Mourinho៖ ខ្ញុំ​​ចង់​តាម​ស្មើ​កំណត់ត្រា​ Sir Alex

Jose Mourinho ​​បាន​លើក​ឡើង​ថា លោក​ចង់​​តាម​ស្មើ​កំណត់ត្រា​របស់​ Sir Alex Ferguson ​បន្ទាប់​ពី​​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​ជា​អ្នកចាត់ការ​ក្រុម​ Manchester United ផ្លូវការ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។

 

Mourinho៖ ខ្ញុំ​​ចង់​តាម​ស្មើ​កំណត់ត្រា​ Sir Alex

Jose Mourinho អ្នកចាត់ការ​ថ្មី​ក្រុម​ Man Utd

 

Sir Alex ​​​ដឹក​នាំ​ក្រុម​ Man Utd ២៧​ឆ្នាំ​ ជួយ​ឲ្យ​​​ក្លឹប​ឈ្នះ​ពាន​​ Premier League ១៣, FA Cup ៥, League Cups ៤, UEFA Champions League ២ និង​ FIFA Club World Cup ១​ទៀត មុន​ពេល​លោក​ប្រកាស​ចាក​ចេញ​នៅ​ឆ្នាំ​២០១៣។ យ៉ាងណាក្ដី Mourinho ដែល​ទើប​ឡើង​ដឹក​នាំ​ ជំនួស​ Louis van Gaal ​នៅ​រដូវ​កាល​​ថ្មី​ខាង​មុខ​នេះ​ រំពឹង​ថា​នឹង​តាម​ស្មើ​កំណត់ត្រា​​ដ៏​អស្ចារ្យ ​របស់​​អតីត​អ្នកចាត់ការ​សញ្ជាតិ​ស្កុតឡែន​បាន។

 

“ខ្ញុំ​មិន​លាក់​បាំង​ទេ ខ្ញុំ​ចង់​​​តាម​ស្មើ​កំណត់ត្រា​របស់​ Sir Alex។ នេះ​មិន​មែន​ជា​ការងារ​ក្នុង​ក្ដី​ស្រមៃ​ទេ ​តែ​វា​ជា​ការ​ពិត។ វា​ជា​ការងារ​ ដែល​គ្រប់​គ្នា​ចង់​បាន​ ហើយ​​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ឱកាស​ទេ ប៉ុន្តែ​ខ្ញុំ​មាន។ ខ្ញុំ​ដឹង​ពី​ប្រវត្តិសាស្ត្រ​ក្លឹប​នេះ​ ហើយ​ខ្ញុំ​ដឹង​ពី​អ្វី ដែល​អ្នកគាំទ្រ​រំពឹង​ពី​ខ្ញុំ។ វា​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​ឡើយ​។ ខ្ញុំ​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្លឹប​នេះ​ និង​ចង់​នៅ​ប្រទេស​នេះ”។ អ្នកចាត់ការ​ Special One បាន​លើក​ឡើង។

 

Mourinho៖ ខ្ញុំ​​ចង់​តាម​ស្មើ​កំណត់ត្រា​ Sir Alex
Man Utd ​​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៥​ នៅ Premier League រដូវ​កាល​មុន​ ​ដូច្នេះ​គ្មាន​កៅអី​លេង​ UEFA Champions League នឹង​គេ​ឡើយ​ ប៉ុន្តែ​ក្លឹប​បាន​​​ចុះ​កុងត្រា​នាំ​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Zlatan Ibrahimovic ​​និង​រំពឹង​ថា អាច​​ចុះ​ត្រា​នាំ​យក​ខ្សែ​បម្រើ​ឆ្នើម​ Henrikh Mkhitaryan ពី​ក្លឹប​ Borussia Dortmund ​ផ្លូវការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត៕

 

Mourinho៖ ខ្ញុំ​​ចង់​តាម​ស្មើ​កំណត់ត្រា​ Sir Alex

 

Mourinho៖ ខ្ញុំ​​ចង់​តាម​ស្មើ​កំណត់ត្រា​ Sir Alex

 

Mourinho៖ ខ្ញុំ​​ចង់​តាម​ស្មើ​កំណត់ត្រា​ Sir Alex

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal