U19 ​ក្រោន ​សាក​ជើង​ U16 ​អូស្ត្រាលី ​ម៉ោង​៣:៣០​នាទី​រសៀល​នេះ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​ក្លឹប​ភ្នំពេញ​ក្រោន នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​សម​ជើង​ជាមួយ​ក្រុម​កីឡាករ​ក្រោម​អាយុ​១៦​ឆ្នាំ​របស់​អូស្ត្រាលី ​នៅ​កីឡដ្ឋាន RSN ​នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ។

 

U19 ​ក្រោន ​សាក​ជើង​ U16 ​អូស្ត្រាលី ​ម៉ោង​៣:៣០​នាទី​រសៀល​នេះ

U19 ក្រោន

 

U16 ​អូស្ដ្រាលី ​បាន​មក​ហ្វឹកហាត់​នៅ​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក​ហើយ ដោយ​ពួកគេ​ហាត់​នៅ​ទីលាន​របស់​ក្រោន ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​ចុង​ក្រោយ ​មុន​ឈាន​ចូល​ដល់​ថ្ងៃ​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship ​ដែល​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី​១០​រហូត​ដល់​ថ្ងៃ​ទី​២៣​ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ។ ខណៈ​ដែល U19 ​ក្រោន​វិញ ទើប​តែ​លើក​ពាន Smart​ RSN Youth ​Competition (U-19 Division) ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ដោយ​បាន​យក​ឈ្នះ U19 ​បឹងកេត ស្វាយ​រៀង និង​ក្រសួងការពារ​ជាតិ។

 

U19 ​ក្រោន ​សាក​ជើង​ U16 ​អូស្ត្រាលី ​ម៉ោង​៣:៣០​នាទី​រសៀល​នេះ

សកម្មភាព​ហ្វឹកហាត់​ U16 របស់​អូស្ដ្រាលី​នៅ RSN

 

ក្រុម​ទាំង​ពីរ​ប្រកួត​គ្នា​ដើម្បី​ដកស្រង់​បទ​ពិសោធន៍ ​ហើយ​អ្នក​គាំទ្រ​អាច​ចូល​មើល​បាន​ដោយ​ស៊េរី មិន​មាន​លក់​សំបុត្រ​អ្វី​នោះ​ទេ៕

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ FB Crown