Floyd ​បង្ហាញ​យន្តហោះ​ផ្ទាល់​ខ្លួន ជា​ច្រើន​គ្រឿង

Floyd Mayweather ​អតីត​កំពូល​អ្នកប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​ ​បាន​បង្ហោះ​រូបភាព​លើ​ បណ្ដាញ​សង្គម បង្ហាញ​ពី​យន្តហោះ​ផ្ទាល់​ខ្លួន​ជា​ច្រើន​គ្រឿង កាល​ពី​ម្សិល​មិញ។

 

Floyd ​បង្ហាញ​យន្តហោះ​ផ្ទាល់​ខ្លួន ជា​ច្រើន​គ្រឿង

Floyd Mayweather

 

បុរស​​រហស្សនាម​ “Money” វ័យ​៣៩​ឆ្នាំ​​រូប​នេះ​ បាន​បង្ហោះ​រូប​លើ​ Instagram ដោយ​ឈរ​លើ​​ជណ្ដើរ​​យន្តហោះ​ផ្ទាល់​ខ្លួន​មួយ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ខណៈ​ដែល​​យន្តហោះ​របស់​គេ​ច្រើន​គ្រឿង​ទៀត ​​ចត​នៅ​ខាង​ក្រោយ​ជា​បន្ត​បន្ទាប់។

 

Floyd ​បង្ហាញ​យន្តហោះ​ផ្ទាល់​ខ្លួន ជា​ច្រើន​គ្រឿង

 

Floyd ​នៅ​តែ​កីឡាករ​ម្នាក់ ដែល​មាន​បំផុត​លើ​លោក​ ​បន្ទាប់​ពី​ទទួល​បាន​ ១៦០​លាន​ផោន​ (ជាង​២០៧​លាន​ដុល្លារ) ក្រោយ​វ៉ៃ​ឈ្នះ​ Manny Pacquiao ​កាល​ខែ​ឧសភា ឆ្នាំ​២០១៥ មុន​ប្រកាស​ចូល​និវត្តន៍ កាល​ខែ​កញ្ញា ឆ្នាំ​២០១៥ និង​មាន​លុយ​សរុប​ប្រហែល​ ៥០០​លាន​ផោន​ (៦៤៦,៧៣​លាន​ដុល្លារ)៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail