YoonA ​បង្ហាញ​​ភាព​សិចស៊ី​ដ៏​កម្រ​និង​ប្រាប់​ហេតុផល​ដែល​​ជនជាតិ​ចិន​ចូលចិត្ត​ខ្លួន

YoonA ​ សមាជិក​ក្រុម​ Girls’ Generation បាន​បញ្ចេញ​សម្រស់​​និង​រាង​ដ៏​សិចស៊ី​លើ​ទស្សនាវដ្ដី High Cut និង​ប្រាប់​ពី​ហេតុផល​នៃ​សន្ទុះ​ប្រជាជន​ចិន​​ចាប់​ផ្ដើម​គាំទ្រ​ខ្លួន​ខ្លាំង នា​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

YoonA ​បង្ហាញ​​ភាព​សិចស៊ី​ដ៏​កម្រ​និង​ប្រាប់​ហេតុផល​ដែល​​ជនជាតិ​ចិន​ចូលចិត្ត​ខ្លួន

 

អំឡុង​ពេល​ធ្វើ​កិច្ច​សម្ភាសន៍ YoonA ត្រូវ​បាន​គេ​សួរ​ពី​អាថ៌កំបាំង​​ពី​ក្រោយ​ការ​គាំទ្រ​ខ្លាំង​ពី​ប្រជាជន​ចិន។ តារា​ស្រី​វ័យ​២៦​ឆ្នាំ​បាន​ផ្ដល់​ចម្លើយ​ថា៖”ខ្ញុំ​មិន​ប្រាកដ​ច្បាស់​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រជាជន​ចិន​ទទួលស្គាល់​ខ្ញុំ​ដោយ​សារ​ខ្ញុំ​នៅ​ក្រុម Girls’ Generation ហើយ​​អ្វី​ដែល​ឲ្យ​ពួក​គេ​ចូលចិត្ត​ខ្ញុំ​បន្ថែម ​ដោយ​សារ​ខ្ញុំ​ធ្លាប់​សម្ដែង​ក្នុង​រឿង​ភាគ​ចិន”។

 

រឿង​ភាគ​ចិន “God of War: Zhao Yun”  របស់ YoonA ​ មាន​អ្នក​ទស្សនា​ប្រមាណ​១០​ប៊ីលាន​ដង ហើយ​តារា​ស្រី​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​ថា​៖”វា​ជា​តួ​លេខ​ដែល​ខ្ញុំ​មិន​ដែល​ស្រមៃ។ វា​ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ជឿ​​​នៅ​ពេល​ដំបូង ព្រោះ​វា​​​ជា​លើក​ទី​១​នៃ​បទ​ពិសោធន៍​ខ្ញុំ​ធ្លាប់​ជួប។ វា​ពិត​ជា​អស្ចារ្យ”៕

 

YoonA ​បង្ហាញ​​ភាព​សិចស៊ី​ដ៏​កម្រ​និង​ប្រាប់​ហេតុផល​ដែល​​ជនជាតិ​ចិន​ចូលចិត្ត​ខ្លួន

 

YoonA ​បង្ហាញ​​ភាព​សិចស៊ី​ដ៏​កម្រ​និង​ប្រាប់​ហេតុផល​ដែល​​ជនជាតិ​ចិន​ចូលចិត្ត​ខ្លួន

 

ចុចអាន៖Yoona និង Song Joong Ki គឺ​ជា​តារា​កំពុង​ល្បី​បំផុត​នៅ​ចិន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop