ល្អ​សើច! ឈុត​មួយ ណាខុន ត្រូវ​មួយ​ជើង​ឮសូរ​ “ផ្លាប់​”មែន​ទែន

វីដេអូ​នៃ​ឈុត​ក្រៅ​ឆាក​ខាង​ក្រោម​នេះ គឺ​ជា​ការ​សម្ដែង​​របស់ ណាខុន ក្នុង​រឿង “​​ស្នេហ៍​ពនេចរ” ។ ណាខុន សម្ដែង​​តួឯក ជា​មួយ​កញ្ញា ណាត់ តាយ៉ា ដោយ​​លោក​គឺ​ជា​​​តួអង្គ​​ម្នាក់​មាន​អត្តចរិត​ស្លូតបូត ហើយ​តែងតែ​ត្រូវ​គេ​ធ្វើ​បាប។

 

ត្រង់​ប្លង់​​គេ​ទាត់​ស្ទើរ​បាក់​ចង្កេះ​នេះ ណា​ខុន បាន​ឲ្យ​ដឹង​ថា គឺ​ជា​​ឈុត​មួយ ពេល​​លោក​​ដើរ​រក​ប្រពន្ធ​បាត់​​​ជា​ច្រើន​ខែ ពេល​រក​ឃើញ មិត្តភ័ក្ដិ​ប្រពន្ធ ខឹង​លោក​ខ្លាំង​ដោយ​យល់​ច្រឡំ​ថា លោក​មិន​ចេះ​គិតគូរ​ពី​ប្រពន្ធ ក៏​ឈាន​ដល់​ការ​ប្រើ​​ហិង្សា​តែ​ម្ដង​ទៅ។ ណាខុន ថា ត្រង់​ប្លង់​នេះ ទម្រាំ​​ថត​ត្រូវ លោក​ត្រូវ​គេ​ទាត់​ច្រើន​ជើង​ណាស់។ រឿង “​​ស្នេហ៍​ពនេចរ” ​​ជា​ខ្សែភាពយន្ត​ភាគ ដែល​មាន​ទាំង​អស់​៥០ភាគ កំពុង​ដំណើរ​ការ​ថត ហើយ​ក្រោយ​ពេល​ថត​ចប់ ត្រៀម​​​ចាក់​បញ្ចាំង​លើ​កញ្ចក់​​ទូរទស្សន៍​CTN ៕

 

តោះ…ទស្សនា​ទាំង​អស់​គ្នា សើច​កាត់​ព្រឹក​ហ្មង!

 

ល្អ​សើច! ឈុត​មួយ ណាខុន ត្រូវ​មួយ​ជើង​ឮសូរ​ “ផ្លាប់​”មែន​ទែន

 

 


អត្ថបទ៖ ខុត សីហា​