ល្ងាច​នេះ​ U-16 ​កម្ពុជា​ ប៉ះ ​​​U-16 ​មីយ៉ាន់ម៉ា​ ​​ក្នុង​ជំនួប​មិត្តភាព​​​

ការ​ប្រកួត​បាល់ទាត់​​​មិត្ត​ភាព​អន្តរជាតិ ​​រវាង​ក្រុម​​បាល់ទាត់​ជម្រើស​​ជាតិ​កម្ពុជា​​ក្រោម​អាយុ​១៦​ឆ្នាំ​ ​ទទួល​ស្វាគមន៍​​​ក្រុម​បាល់ទាត់​​​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​​​ក្រោម​អាយុ ១៦​ឆ្នាំ​ នឹង​ចាប់​ផ្ដើម​ប្រកួត​​នា​វេលា​ម៉ោង ៧:០០​ នាទី​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៦​​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ​ U-16​ កម្ពុជា ​បាន​បរាជ័យ ៣-០​ក្រោម​ថ្វី​ជើង U-16 មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ​២០១៥​ តើ​​ U-16 ​កម្ពុជា​ ​សង​សឹក​ ​​​U-16 ​មីយ៉ាន់ម៉ា​ ​បាន​វិញ​​អត់​​ល្ងាច​នេះ​​?

 

ល្ងាច​នេះ​ U-16 ​កម្ពុជា​ ប៉ះ ​​​U-16 ​មីយ៉ាន់ម៉ា​ ​​ក្នុង​ជំនួប​មិត្តភាព​​​ក្រុម​បាល់ទាត់​ U-16 កម្ពុជា

 

​បើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​បង្វឹក​​ក្រុម​ U16 ​កម្ពុជា​​​លោក INOUE KAZUNORI ​ថា ការ​ប្រកួត​មិត្ត​​ភាព​នេះ ដើម្បី​សាក​ជើង​​​មើល​ទម្រង់​លេង​​​របស់​កីឡាករ​ឲ្យ​បាន​កាន់​តែ​ច្បាស់​ ក្នុង​ការ​ត្រៀម​​​ខ្លួន​ប្រកួត​​ពាន​រង្វាន់ AFF U-16 Championship ​2016 ដែល​​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ ​ទម្រង់​លេង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​​ ១៦​ឆ្នាំ​​ ​​កើន​ឡើង​ ខុស​ពី​ឆ្នាំ​មុន​​ខ្លាំង​គួរឲ្យ​កត់សម្គាល់។

 

​ងាក​ទៅ​ខាង​​លោក Nyi Nyi Latt ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ក្រោម​អាយុ​ ១៦​ឆ្នាំ​ ( U-16) ​វិញ បាន​លើក​ឡើង​​ថា ​​ការ​ប្រកួត​មិត្ត​ភាព​សាក​ជើង​នេះ​​ អាច​ឲ្យ​កូន​ក្រុម​របស់​លោក​ទទួល​បាន​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​​ពួក​គេ។ ​បន្ថែម​លើស​ពី​នេះ​ក៏​អាច​ឲ្យ​កូន​ក្រុម​របស់​លោក ​​​​សម​ជើង​លើ​ទីលាន​​​ពហុ​កីឡដ្ឋាន​ជាតិ ​ដែល​ជា​កន្លែង​ប្រកួត​ពាន​រង្វាន់​ខាង​លើ​ផង​ដែរ។

 

​​​​​​​​​​ជម្រើស​ជាតិ U-16 ​កម្ពុជា​​​បាន​ទទួល​បរាជ័យ​ ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើស​ជាតិ U-16 ​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ​២០១៥ ដោយ​លទ្ធផល ៣-០​ សម្រាប់​ជំនួប​ចុង​ក្រោយ​ក្នុង​ពូល​ B។​ ​បរាជ័យ ៣-០​ នោះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​មិន​បាន​បន្ត​ដំណើរ​ឡើង​ទៅ​វគ្គ​​​​​ ៤​ក្រុម​ចុង​ក្រោយ​ឡើយ ពោល​គឺ​មីយ៉ាន់ម៉ា​ទម្លាក់​កម្ពុជា​​​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល B ​នា​ប្រកួត​ចុង​ក្រោយ​នោះ​តែ​ម្ដង៕

 

​ចាំ​មើល​ល្ងាច​នេះ​តើ​កម្ពុជា​អាច​សងសឹក​​មីយ៉ាន់ម៉ា​បាន​អត់? ​​​​

 

ល្ងាច​នេះ​ U-16 ​កម្ពុជា​ ប៉ះ ​​​U-16 ​មីយ៉ាន់ម៉ា​ ​​ក្នុង​ជំនួប​មិត្តភាព​​​ U-16 មីយ៉ាន់ម៉ា (​ឆ្នាំ​ ២០១៥ )

 

ល្ងាច​នេះ​ U-16 ​កម្ពុជា​ ប៉ះ ​​​U-16 ​មីយ៉ាន់ម៉ា​ ​​ក្នុង​ជំនួប​មិត្តភាព​​​

 

ល្ងាច​នេះ​ U-16 ​កម្ពុជា​ ប៉ះ ​​​U-16 ​មីយ៉ាន់ម៉ា​ ​​ក្នុង​ជំនួប​មិត្តភាព​​​រូប​ភាព​ប្រកួត​កាល​ពី​ឆ្នាំ​២០១៥

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​