១,២០០ឧបករណ៍តន្ដ្រី បានកែច្នៃពីសម្រាម ដោយស្នាដៃលោកតាវ័យ ៦៥ឆ្នាំ

ចិន៖ មនុស្សមួយចំនួនតែងយល់ឃើញថា របស់របរដែលខូចខ្ទេចខ្ទី ឬបាក់បែកទៅហើយនោះ ច្បាស់ជាលែងប្រើការបានទៀតហើយ ជាហេតុធ្វើឲ្យពួកគេសម្រេចចិត្ត យករបស់របរទាំងអស់នោះ បោះចោលក្នុងធុងសម្រាម ដោយមិនបានគិតថា ពេលខ្លះរបស់ដែលខូចខាតទាំងអស់នោះ យើងអាចយកមកកែច្នៃ ឲ្យក្លាយទៅជារបស់ថ្មីឡើយ។ ផ្ទុយទៅវិញ លោកតាចំណាស់ជនជាតិចិន ឯណោះវិញ ពិតជាមានសមត្ថភាពមិនគួរឲ្យជឿ ដែលរូបគាត់ បានកែច្នៃសម្រាម ក្លាយជាឧបករណ៍តន្រ្តី និងអាចប្រើការបានយ៉ាងល្អផងដែរ។

តាមប្រភពបានឲ្យដឹងថា លោកតា Li វ័យ៦៥ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងតំបន់មួយកន្លែង ក្នុងខេត្ត Guangxi ប្រទេសចិន និងគាត់មានចំណង់ចំណូលចិត្តខុសប្លែកពីមនុស្សទូទៅ ព្រោះថារូបគាត់ តែងតែដើរប្រមូលនូវរាល់ របស់របរបាក់បែកខ្ទេចខ្ទី ឬមនុស្សគ្រប់គ្នាហៅថា សម្រាមនោះ មកកែច្នៃធ្វើជា ឧបករណ៍តន្រ្តីបានយ៉ាងល្អ។

គួរឲ្យដឹងដែរថា ចាប់តាំងពីលោកតា Li បានផ្លាស់មករស់នៅក្នុងទីក្រុង Guilin អស់រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ រូបគាត់ ក៏បានបែកគំនិតច្នៃបង្កើត នូវឧបករណ៍តន្រ្តី ពីសំណល់បាក់បែកទាំងនេះឡើង ដើម្បីបំពេញនូវសេចក្តីត្រូវការ ក៏ដូចជាការស្រលាញ់ចូលចិត្តរបស់គាត់។ យ៉ាងណាមិញ ក៏នៅមានឧបករណ៍តន្រ្តីខ្លះៗ ដែលរូបគាត់បានច្នៃឡើង មិនបានល្អមួយរយភាគរយ គ្រប់ជ្រុងជ្រោយនៅឡើយដែរ ប៉ុន្តែជាលទ្ធផលគឺអាចទទួលយកបាន។

ជាមួយគ្នានេះដែរ លោកតា Li បច្ចុប្បន្នជាសន្តិសុខម្នាក់ផងដែរ ហើយសម្រាប់ក្រៅម៉ោងធ្វើការវិញ រូបគាត់តែងចេញទៅក្រៅ ស្វែងរកមើលរបស់របរបាក់បែក ដែលគេបោះបង់ចោល ដើម្បីយកមកផ្គុំគ្នា ធ្វើចេញជាឧបករណ៍តន្រ្តី។

ទន្ទឹមនឹងនោះផងដែរ ឧបករណ៍តន្រ្តីដែលគាត់ បានធ្វើការផ្គុំឡើងនេះដែរ មានមុខងារដូចទៅនឹង ឧបករណ៍តន្រ្តីរបស់អឺរ៉ុបផង និងរបស់ចិនផង ហើយបើគិតទៅគឺចូលជាង ១,២០០ឧបករណ៍តន្រ្តីឯណោះ ដែលរូបគាត់បានច្នៃធ្វើវាឡើង មានរាងសណ្ឋាន ដូចទៅនឹងឧបករណ៍តន្រ្តីម្យ៉ាង ដែលមានឈ្មោះថា Pipa-cello ឬអាចនិយាយបានថា ជាប៉ិន ឬ វីយូឡុង ដែលធ្វើឡើងពីដើមឈើងាប់ ខណៈពេលដែលមនុស្សគ្រប់គ្នាមើលទៅ ឧបករណ៍របស់គាត់កែច្នៃនោះ ហាក់បីដូចជាឧបករណ៍តន្រ្តីពិតៗ យ៉ាងដូច្នោះដែរ។

គួរបញ្ជាក់ដែរថា អ្វីដែលជាឥទ្ធិពលមួយ ជំរុញឲ្យគាត់មានចិត្ត ស្រលាញ់នូវឧបករណ៍តន្រ្តីបែបនេះ គឺកើតចេញពីបងប្អូនប្រុសរបស់គាត់ម្នាក់ ដែលមានជំនាញវិជ្ជាជីវៈ ខាងលេងប្រគំនូវឧបករណ៍នេះ សម្រាប់ប្រគំកំដរក្រុមនាយទាហានរបស់ចិន។ ក្រោយមកដោយសារតែ លោកតា Li មិនមានលទ្ធភាព ដើម្បីទិញនូវឧបករណ៍តន្រ្តីអស់នោះ រូបគាត់ក៏បានសម្រេចចិត្ត កែច្នៃបង្កើតវាដោយខ្លួនឯងតែម្តង ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

១,២០០ឧបករណ៍តន្ដ្រី បានកែច្នៃពីសម្រាម ដោយស្នាដៃលោកតាវ័យ ៦៥ឆ្នាំ

១,២០០ឧបករណ៍តន្ដ្រី បានកែច្នៃពីសម្រាម ដោយស្នាដៃលោកតាវ័យ ៦៥ឆ្នាំ

១,២០០ឧបករណ៍តន្ដ្រី បានកែច្នៃពីសម្រាម ដោយស្នាដៃលោកតាវ័យ ៦៥ឆ្នាំ

១,២០០ឧបករណ៍តន្ដ្រី បានកែច្នៃពីសម្រាម ដោយស្នាដៃលោកតាវ័យ ៦៥ឆ្នាំ

១,២០០ឧបករណ៍តន្ដ្រី បានកែច្នៃពីសម្រាម ដោយស្នាដៃលោកតាវ័យ ៦៥ឆ្នាំ