លោកអធិការ​​ទើប​ឡើង​ថ្មី​​ បង្ហាញ​​ស្នា​ដៃ​

ខេត្ត​តបន្ទាយ​​មាន​​ជ័យ ​៖ ​ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៍​ទោ ​ធិ​ន ​ស៊ិ​ន​ដេ​ត ​អធិការ​​ដែល​ទើប​ឡើង​ថ្មី​ ធ្វើការ​បង្ក្រាប​​ជាក់ស្តែង​​ពាក់ព័ន្ធ​ករណី​ចែកចាយ​ និង​សេព​គ្រឿងញៀន​​ កាលពី​វេលា​ម៉ោង​ជិត០៥​ល្ងាច​ថ្ងៃ​ទី០៥ កក្កដា​ ២០១៦ ស្ថិត​​នៅផ្ទះ​សំណាក់​បក្សី​ចាំ​ក្រុង​ ក្នុងភូមិ​បា​លិ​លេ​យ្យ២​ សង្កាត់​ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ជនសង្ស័យ​ទាំង​៥នាក់ ១-ឈ្មោះ​តូច រ​ដ្ឋា ​ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​, ២-​ឈ្មោះ​ធាន ​វុ​ទ្ធី ​ភេទស្រី អាយុ​១៩​ឆ្នាំ​ ជា​ប្រពន្ធ​ ​ស្នាក់​នៅផ្ទះ​សំណាក់​ខាងលើ​ ២-​​ឈ្មោះ​សំ​ សុ​ថា​ត់ ​ភេទ​ប្រុស ​អាយុ៣០ឆ្នាំ​ ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ១ ​សង្កាត់​ប៉ោយ​ប៉ែ​ត ៤-​​ឈ្មោះ​ទាវ រ​ដ្ឋា​ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ និង​៥-ឈ្មោះ​នៅ​ វណ្ណៈ​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ ទាំង​២​នាក់​ចុង​ក្រោយ​នេះ​ ជា​អ្នកបើកបរ​រថយន្ត​ធំ​ឱ្យ​​ក្រុម​ហ៊ុន​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

សមត្ថកិច្ច​ឆែកឆេរ​​ក្នុងបន្ទប់​របស់​​ជនសង្ស័យ​ប្តី​ប្រពន្ធ​ខាងលើ​ រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​.ស​ថ្លា ​(​ខេ​ទឹកកក​) 1​ កូន​ថង់​តូច​ និង​ឧ​បករ​ណ៍​​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ធំ​ ។ ​

លោក​អធិការ​​បាន​ឱ្យ​ដឹង​​ថា​ ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ ក្នុងនោះប្តី​-ប្រពន្ធ​​ជា​អ្នក​ចែកចាយ ​ចំណែក៣​នាក់​ ជា​អ្នក​សេព​គ្រឿង​ញៀន​។