លោក Coleman៖ Bale និង Ronaldo ត្រៀមប្រជែងគ្នាទាំងស្មារតី និងទេពកោសល្យ នៅរាត្រីនេះ

លោក Chris Coleman គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ បានកោតសរសើរទៅលើភាពរឹងមាំផ្នែកស្មារតីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo និង Gareth Bale នៅមុនពេលការប្រកួតរវាងតារាឆ្នើមរបស់ក្លិប Real Madrid ទាំងពីររូបនេះ នៅពេលដែលក្រុមជម្រើសជាតិវេលស៍ ប៉ះជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Euro ឆ្នាំ២០១៦ នៅរាត្រីនេះ។

Cristiano-Ronaldo-ft16

លោក Coleman បានបញ្ជាក់ថា លោកបានទទួលការកោតសរសើរយ៉ាងខ្លាំងអំពីកីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោកបីសម័យកាល Ronaldo ពីសំណាក់់អតីតកីឡាករឆ្នើមរបស់វេលស៍គឺលោក Ryan Giggs និងអតីតគ្រូបង្វឹករបស់ Ronaldo នៅឯក្លិប Manchester United លោក Alex Ferguson។

ប៉ុន្តែ ទោះបីជាយ៉ាងណា គ្រូបង្វឹករូបនេះ ជឿជាក់ថា Bale ដែលបានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ក្នុងការជួយឲ្យក្រុមជម្រើសជាតិវេលស៍ឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់បំផុតក្នុងពិភពលោក។ លោក Coleman បានឲ្យដឹងថា៖ «ប្រសិនបើខ្ញុំបាននិយាយជាមួយនឹង Gigg ឬលោក Alex រាល់អ្វីដែលពួកគេនិយាយច្បាស់ជាអំពីបំណងរបស់ Ronaldo ក្នុងករធ្វើឲ្យល្អប្រសើរជាង។ គេមានទេពកោសល្យ ហើយទេពកោសល្យមិនគ្រប់គ្រាន់ឡើយ ប៉ុន្តែ គេមានឥរិយាបថក្នុងការធ្វើឲ្យបានល្អ ដែលដូចគ្នាទៅនឹង Bale ដែរ ដែលរូបគេមានស្មារតីក្នុងការធ្វើឲ្យបានល្អ»។

ក្រុមជម្រើសជាតិវេលស៍ បានសម្រេចបាននូវសមិទ្ធផលហួសពីការរំពឹងទុករួចជាស្រេចក្នុងការបង្ហាញខ្លួនជាលើកទីមួយរបស់ពួកគេក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអឺរ៉ុប ជុំផ្តាច់ព្រ័ត្រ តាមរយៈការឈានទៅប្រកួតវគ្គបួនក្រុមចុងក្រោយ បន្ទាប់ពីកត់ត្រាជ័យជម្នះ ៣-១ លើក្រុមជើងខ្លាំងបែលហ្ស៊ិក។ វេលស៍ បានបញ្ចប់ដោយការឈរលេខ១ក្នុងពូល B ក្រោយពីឈ្នះ២លើក និងចាញ់១លើក មុននឹងផ្តួលអៀរឡង់ខាងជើង ១-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

ដោយឡែក បានឈានទៅវគ្គ៤ក្រុមចុងក្រោយ បើទោះបីមិនឈ្នះការប្រកួតក្នុងរយៈពេល៩០នាទីសោះក៏ដោយ ប៉ុន្តែ ពួកគេជាក្រុមតែមួយដែលឆ្លងផុតវគ្គចែកពូល ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើរាល់ការប្រកួតក្នុងពូលទាំង៣លើក នៅមុនពេលទម្លាក់ក្រូអាស៊ីក្នុងនាទីបន្ថែម១៥នាទីពីរដង និងឈ្នះបាល់ប៉េណាល់ទីពេលជួបក្រុមប៉ូឡូញ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕