លុច្សស៊ីស៤៧០ បុកម៉ូតូ យុវសិស្សម្នាក់ របួសធ្ងន់ បាក់ខ្ទេចជើងធ្វេង នៅក្រុងបានលុង

រតនគិរី៖ រថយន្តលុច្សស៊ីស៤៧០ បានបើកបុកម៉ូតូ បណ្តាលឲ្យយុវ សិស្សម្នាក់ របួសធ្ងន់ ខ្ទេចជើងធ្វេងម្ខាង ខណៈម៉ូតូសិស្ស សាលារូបនេះ បើកលឿន ព្រោះជិតដល់ម៉ោង ចូលរៀន ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៧៨ ចំណុចផ្លូវបែកជាបួន ទល់មុខមន្ទីរ ឧស្សាហកម្មខេត្ត ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង នៅម៉ោង១៖១០នាទី រសៀលថ្ងៃទី៥ ខែកក្កដានេះ។

សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា រថយន្តលុច្សស៊ីស បានបុកចំយ៉ាងពេញទំហឹង បណ្តាលឲ្យ ផ្លោងទាំងម៉ូតូ និងអ្នកបើក ដល់របងមន្ទីរ ឧស្សាហកម្មខេត្ត រងរបួសធ្ងន់ធ្ងរ បាក់ឆ្អឹងជើងឆ្វេង។ ភ្លាមៗនោះដែរ នគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍ បានជួយអន្តរាគមន៍ ដឹកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅ មន្ទីពេព្យបង្អែកខេត្ត ដោយស្ថានភាព របួសធ្ងន់ធ្ងរនោះ ជនរងគ្រោះត្រូវបានអាណាព្យាបាល បញ្ជូនបន្ត ទៅសំរាកព្យាបាល នៅមន្ទីរពេទ្យ ប្រទេសវៀតណាម ភ្លាមៗផងដែរ ចំណែកឯរថយន្តបង្ករ បន្ថែមល្បឿនបើក រត់គេចបាត់ ស្រមោលតែម្តង។

សាក្សីបានបន្តថា ម៉ូតូជនរងគ្រោះម៉ាក យូដុកពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CS-6803 បើកបរដោយឈ្មោះ យ៉ា ដាន ភេទប្រុសអាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩B នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក។

នៅម៉ោងប្រមាណជិត១រសៀល ជនរងគ្រោះ បានបើកម៉ូតូយ៉ាងលឿន ព្រោះប្រញាប់ចូលរៀនម៉ោងថ្ងៃត្រង់ តែចៃដន្យ ត្រូវរថយន្តបង្កម៉ាកលុច្សស៊ីស គ្មានស្លាកលេខ មិនស្គាល់អត្តសញ្ញណ អ្នកបើកបរក្នុងទិសដៅពីជើងទៅត្បូង ខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបែកជាបួន ទៅបុកចំម៉ូតូសិស្សតែម្តង។

ក្រោយពេលកើតហេតុ នគបាលចរាចរណ៍ជើងគោក បានចុះមកធ្វើការវាស់វែង ហើយនាំយកម៉ូតូ ជនរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ រង់ចាំដោះស្រាយជាក្រោយ។ បន្ទាប់ពីនគរបាលមូលដ្ឋាន និងនគរបាលចរាចរណ៍ ធ្វើការស្រាវជ្រាវ រករថយន្តលុច្សស៊ីស បង្កហេតុគ្រប់ច្រកល្ហក ទើបប្រទះឃើញអ្នកបើករថយន្ត រត់យកទៅលាក់នៅផ្ទះមួយកន្លែងស្ថិតនៅភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង រួចបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

ប្រភពព័ត៌មានផ្សេងទៀតប្រាប់ឲ្យដឹងថា ម្ចាស់រថយន្តលុច្សស៊ីសខាងលើនេះ ជាមន្ត្រីនគរបាល ហើយក៏ជាមនុស្សជំនិតរបស់មន្ត្រីជាន់ខ្ពស់ នៃស្នងការនគរបាលខេត្តរតនគិរី។ គេកំពុងតែរង់ចាំមើលថា តើនគរបាលចរាចរណ៍ ហ៊ានដោះស្រាយអោយជនរងគ្រោះ ប្រកដោយភាពយុត្តិធម៌ដែរឫទេ?៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកករណីមួយទៀតផងដែរថា គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់ រថយន្តយីឌុបសណ្តោងរ៉ឺម៉ក  រងរបួសស្រាល នៅវេលាម៉ោង ១១និង៥នាទី ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ យ៉ាងអាណោចអាធម នៅតាមបណ្តោយផ្លូវលេខ២០១១ ស្ថិតក្នុងភូមីដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងសិស្សសាលា ២នាក់ ឌុបគ្នា ពេលកំពុងធ្វើដំណើរស្របទិសគ្នា ជាមួយរថយន្តសណ្តោងរ៉ឺម៉ក ក៏បានកៀរប៉ះដៃចង្កូតម៉ូតូស្កូបពី ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1DG - 5985 របស់ជនរងគ្រោះ បណ្តាលឲ្យដួល ហើយបានខ្ទាតក្មេងស្រី ចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗយ៉ាងអាណោចអធម ចំណែកក្មេងប្រុសដែលជិះម៉ូតូ ជាមួយបានរងរបួសស្រាល ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លុច្សស៊ីស៤៧០ បុកម៉ូតូ យុវសិស្សម្នាក់ របួសធ្ងន់ បាក់ខ្ទេចជើងធ្វេង នៅក្រុងបានលុង

លុច្សស៊ីស៤៧០ បុកម៉ូតូ យុវសិស្សម្នាក់ របួសធ្ងន់ បាក់ខ្ទេចជើងធ្វេង នៅក្រុងបានលុង

លុច្សស៊ីស៤៧០ បុកម៉ូតូ យុវសិស្សម្នាក់ របួសធ្ងន់ បាក់ខ្ទេចជើងធ្វេង នៅក្រុងបានលុង