ប៉ុន្មាន​ចំណុច​នេះ ធ្វើ​ឲ្យ​ត្រកូល Lexus RX មួយ​ទឹក​ស៊ី​ដាច់​ម៉ាក​ដទៃ

Lexus RX 300, 330 និង 350 សុទ្ធ​ជា​ម៉ាក​រថយន្ត​ពេញ​និយម​នៅ​ស្រុក​ខ្មែរ។ ផ្អែក​លើ​កត្តា​ប៉ុន្មាន​ចំណុច​ខាង​ក្រោម Lexus មួយ​ទឹក​ប៉ុន្មាន​ស៊េរី​នេះ ក្លាយ​ជា​រថយន្ត​មាន​ប្រជាប្រិយភាព​ខ្លាំង រហូត​ប្រជាជន​ខ្មែរ​ចូលចិត្ត​ទិញ​ជិះ​ពេញ​ប្រទេស។

 

ប៉ុន្មាន​ចំណុច​នេះ ធ្វើ​ឲ្យ​ត្រកូល Lexus RX មួយ​ទឹក​ស៊ី​ដាច់​ម៉ាក​ដទៃ

 

១. គ្រឿង​បន្លាស់
បើ​និយាយ​ពី​គ្រឿង​បន្លាស់ ពុំ​មែន​ជា​បញ្ហា​នោះ​ទេ សម្រាប់​ពពួក​រថយន្ត Lexus RX 300, 330 និង 350 គ្រប់​ស៊េរី។ ដោយ​សារ Lexus ជា​ផ្នែក​មួយ​របស់ Toyota ទើប​គ្រឿង​បន្លាស់ មិន​ចេះ​ខ្វះ​ឡើយ ពេល​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ម្តងៗ។

 

២. ប្រព័ន្ធ​ខាង​ក្នុង​ទំនើប ធៀប​នឹង​រថយន្ត​មួយ​ទឹក​ប្រហាក់ប្រហែល​គ្នា

ប្រព័ន្ធ​ខាង​ក្នុង​របស់ Lexus RX 300 និង 330 ជា​ដើម ស៊េរី​ចាប់​ពី ២០០១ ទំនើប​ជាង​ពពួក​ស៊េរី Highlander។ ដូច្នេះ​សម្រាប់​អ្នក​មាន​ជីវភាព​ល្មម អាច​លៃលក​ទិញ​យក​ទៅ​ប្រើប្រាស់​បាន។

 

ប៉ុន្មាន​ចំណុច​នេះ ធ្វើ​ឲ្យ​ត្រកូល Lexus RX មួយ​ទឹក​ស៊ី​ដាច់​ម៉ាក​ដទៃ

រូប៖ Clublexus

 

៣. រូបរាង

រូបរាង Lexus 330, 350 មួយ​ទឹក រាប់​ចាប់​ពី​ស៊េរី ២០០១ មើល​ទៅ​នៅ​រាង​ថ្មី អាច​ទៅ​ណា​មក​ណា​ចុះ​ចំណោម​គេ។ ​ម្យ៉ាង​ទៀត រាង​ប៉ុណ្ណេះ Lexus ប៉ុន្មាន​ស៊េរី​នេះ អាច​ដាក់​គ្រួសារ​អ្នក​មួយ​គ្រួសារ​មាន​គ្នា ៦, ៧ នាក់​បាន​ដោយ​គ្មាន​បញ្ហា។

 

ប្រសិន​បើ​អ្នក​ចង់​បាន Lexus កាន់​តែ​ទំនើប និង​រាង​កាន់​តែ​ស្អាត អាច​ទិញ​ពួក​ស៊េរី​ចាប់​ពី ២០០៤​ ឡើង។

 

៤. កម្រិត​ស៊ី​ប្រេង​សាំង
Lexus RX 330 ជា​ប្រភេទ​រថយន្ត​ម៉ាស៊ីន​ធំ តែ​កម្រិត​ស៊ីសាំង​នៅ​តែ​អាច​ទទួល​យក​បាន​សម្រាប់​អ្នក​ប្រើប្រាស់។ ចម្ងាយ​ផ្លូវ ១០០គ.ម ស៊ី​សាំង​ប្រមាណ​ពី ១៣ ទៅ ១៤ លីត្រ។

 

បើ​តាម​លោក គីម ហួត ម្ចាស់​ហ្ការ៉ាស់​កែច្នៃ​រថយន្ត VKH អះអាង​ថា អ្នក​ជិះ Lexus RX មួយ​ទឹក​ខ្លះ រអ៊ូ​រឿង​ឡាន​ស៊ី​សាំង​នោះ អាច​បណ្ដាល​មក​ពី​ពួកគេ​មិន​សូវ​បាន​ថែទាំ​ប្រព័ន្ធ​សាំង​ត្រឹម​ត្រូវ​និង​ដិតដល់ ទើប​ធ្វើ​ឲ្យ​ឡាន​ខ្លួន​ស៊ី​សាំង​ខ្លាំង។

 

៥. តម្លៃ

មុន​នឹង​សម្រេច​ចិត្ត​ទិញ​រថយន្ត​ប្រភេទ SUV គេ​តែង​គិត​ដល់ Lexus មុន​គេ ព្រោះ​វា​មាន​ច្រើន​ជម្រើស​ហើយ​តម្លៃ​ក៏​ល្មម​ទិញ​ប្រើ​ដែរ ពី ១៤ ០០០ ដុល្លារ​ឡើង​ទៅ។

 

៦. ពេល​លក់​ចេញ

លោក គីម ហួត អះ​អាង​ថា បើ​តាម​បទ​ពិសោធន៍​ជាមួយ​រថយន្ត​រយៈ​ពេល​យូរ​ឆ្នាំ​មក​នេះ ស៊េរី​ពួក Lexus RX មួយ​ទឹក​នេះ លក់​ចេញ​មិន​សូវ​ខាត​ច្រើន​ដូច​ស៊េរី​ដទៃ​ឡើយ ដោយ​សារ​វា​ជា​ប្រភេទ​រថយន្ត​ពេញ​និយម​ស្រាប់​ក្នុង​ប្រទេស​កម្ពុជា៕

 

អាន៖ ដឹង​ហាង លក់​ឡាន Lexus 570 មួយ​គ្រឿងៗ ចំណេញ​ប៉ុន្មាន​អត់?

អាន៖ ចំណេញ​តិច​ពាន់​​ដុល្លារ​អី បើ​សុទ្ធ​តែ​​​ទិញ Lexus មួយ​ទឹក​ទម្លាក់​ពី​កុងតឺន័រ

 

អត្ថបទ៖ ប៉ែត ផាន់និត