២០ ឆ្នាំ របស់ ហេង ពិ​ទូ លើ​វិថី​សិល្បៈ​ពិតជា​មិនគួរ​ឱ្យ​ជឿ

6 Videos


លោក ហេង ពិទូ បានបង្ហើបពីអារម្មណ៍ពិតបង្ហាញពីដំណើរជីវិតរបស់ខ្លួនលើវិថីសិល្បៈ ដែលពោរពេញទៅដោយការតស៊ូ ភាពជោគជ័យ និង បរាជ័យដើរទន្ទឹមគ្នាក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ តែទោះជាយ៉ាងណាក៏លោកនៅតែអាចក្រោកឈរចាប់យកភាពជោគជ័យនេះតទៅមុខទៀតបានដោយគ្មានភាពនឿយហត់ ។

លោក ហេង ពិទូ ដែលយើងគ្រប់គ្នាតែងតែបានស្គាល់ថាជាតារាចម្រៀងសំឡេងស្រទន់បែប មនោសញ្ចេតនាទាក់ចិត្តទស្សនិកជន និង ជាកវីនិពន្ធបទ Original song ដែលទទួលបានគាំទ្រមិន ដាច់ពីមាត់នោះ ពេលនេះបានបង្ហាញពីអារម្មណ៍ពិតនៃដំណើរជីវិតលើវិថីសិល្បៈរបស់លោកដែលមានរយៈ ពេល ២០ ឆ្នាំយ៉ាងមានន័យបំផុត ព្រោះលោកបានឆ្លងកាត់ព្យុះភ្លៀងបរាជ័យរាប់មិនអស់ តែលោកនៅតែអាច ក្រោកឈរឡើងវិញបាន ក្នុងនោះផងដែរលោក ហេង ពិទូ ក៏មិនភ្លេចថ្លែងអំណរគុណ ដល់ទស្សនិកជនដែលបានគាំទ្រ និង ឲ្យកម្លាំងចិត្តដល់រូបលោកឲ្យទទួលាបានជោគជ័យនៅថ្ងៃនេះ ។ នេះបើតាមការបង្ហោះសារមួយក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក កាលពីថ្មីៗនេះ ។ តាមរយៈសារនេះផងដែរលោកបានលើកឡើងថា «20 ឆ្នាំលើវិថីនេះ ផ្អែមល្វីង ប្រៃចត់ ដួលដេកឈឺ បាក់ទឹកចិត្ត បរាជ័យ ជួបអស់ហើយ តែពេលនេះខ្ញុំនៅតែអាចងើបឈរបាន ងើបឈរបានក៏ ដោយសារបងប្អូន អរគុណសម្រាប់កម្លាំងចិត្តមួយនេះ»

២០ ឆ្នាំ របស់ ហេង ពិ​ទូ លើ​វិថី​សិល្បៈ​ពិតជា​មិនគួរ​ឱ្យ​ជឿ

គួររំឮកផងដែរថា ក្រៅពីអាជីពជាតារាម្រៀងដ៏ល្បីម្នាក់នោះ លោក ហេង ពិទូ ក៏ជាកវីនិពន្ធបទចម្រៀង Original song ម្នាក់ដែលទទួលបានការគាំទ្រ និង ពេញនិយមយ៉ាងច្រើនពីទស្សនិកជនផងដែរ ៕ ជួននូវ

២០ ឆ្នាំ របស់ ហេង ពិ​ទូ លើ​វិថី​សិល្បៈ​ពិតជា​មិនគួរ​ឱ្យ​ជឿ
២០ ឆ្នាំ របស់ ហេង ពិ​ទូ លើ​វិថី​សិល្បៈ​ពិតជា​មិនគួរ​ឱ្យ​ជឿ