បទ​ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» រង​ការរិះគន់ (​មាន​វីដេអូ​)

6 Videos


គ្រាន់តែបទ«ទាល់តែយូរទើបស៊ីអូនបាន» ចេញភ្លាមគេមានការចាប់អារម្មណ៍ ដោយយល់ថាវាប្លែកពី បទចម្រៀងរបស់តារាចម្រៀងផ្សេងៗ ពោលគឺពេលចេញភ្លាមត្រូវទទួលរងនូវការរិះគន់ជាច្រើន ព្រោះថា បទចម្រៀងមួយនេះបានចម្លងចូលមកពីបរទេស ដោយយកសាច់ភ្លេងពីគេហើយអត្ថន័យរបស់វាមិនសមរម្យទៀត ។

អ្នករិះគន់ម្នាក់ក្នុងចំណោមអ្នកលេងហ្វេសប៊ុកបានលើកឡើងថា អ្នកចម្រៀងថ្មី កញ្ញា ម៉ាលីស មិនគួរច្រៀងបទនេះទេ ព្រោះវាបានធ្វើឲ្យអ្នកទស្សនា ឬ អ្នកស្តាប់ មានការខ្មាសអៀន ហើយបទនេះពិតជាមិនឲ្យតម្លៃដល់ស្ត្រីខ្មែរទាល់តែសោះ ។ ថែមទាំងបានសរសរថា «កោតតែច្រៀងទៅរួច ពិបាកស្តាប់ជាងក្មេងមតេ្តយ្យទៅទៀត»។

បទ​ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» រង​ការរិះគន់ (​មាន​វីដេអូ​)

មហាជនជាច្រើនចង់ឲ្យក្រសួងដែលពាក់ព័ន្ធមានចំណាត់ការចំពោះបទនេះ ហើយលើសពីនេះ ក៏សូមឲ្យក្រសួងវប្បធម៌ជួយពិនិត្យឡើងវិញចំពោះអ្នកនិពន្ធទំនុកច្រៀង ព្រោះថា អ្នកច្រៀងបានត្រឹម តែច្រៀងប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះ គឺអ្នកនិពន្ធឲ្យច្រៀងឯណោះទេដែលជាអ្នកខុស ប៉ុន្តែអ្នកចម្រៀងមុននឹងទទួលច្រៀងចម្រៀងមួយៗ គួរពិនិត្យខ្លឹមសារ និង អត្ថន័យរបស់បទចម្រៀងផង ដើម្បីកុះឱ្យខូចតម្លៃរបស់ខ្លួន ។

សរុបសេចក្តីទៅ ក្រសួងគួរតែមានវិធានការទប់ស្កាត់បទចម្រៀងណាដែលមានលក្ខណៈមិនសមស្រប ដើម្បីជៀសវាងការប្រតិកម្មរិះគន់ពីមហាជន ។

បទ​ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» រង​ការរិះគន់ (​មាន​វីដេអូ​)

ជាមួយគ្នានោះ កាលពីថ្ងៃទី ០៤ កក្កដា ឆ្នាំ២០១៦ ក៏មានតារាចម្រៀងរបស់ផលិតកម្មថោន លោក កែវ វាសនា ត្រូវបានមហាជនរិះគន់ផងដែរ ជុំវិញការចម្លងបទពីបរទេសយកមកច្រៀង ដោយបទនោះមានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ» ដែលចម្លងបទភ្លេងពីបទដើមរបស់ថៃ មានចំណងជើងថា «Sai Va Si Bo Thim Kan (ไสว่าสิบ่ถิ่มกัน)» ។

ចង់ដឹងថា កញ្ញា ម៉ាលីស ច្រៀងបទ «ទាល់តែយូរទើបស៊ីអូនបាន»នេះ មានអត្ថន័យយ៉ាងណានោះ យើងនាំគ្នាតាមដានទស្សនាឃ្លីបវីដេអូខាងក្រោមដូចតទៅ ៕

                                                                                                  ដេវីត