ផ្អើលឆោឡោ​ទាំង​យប់ ​ស្មាន​តែ​គ្រាប់បែក​គេ​បង្កៃ តាមពិត​គ្រាប់​ចាស់​កាយ​ពី​ក្នុង​ដី​សោះ​

ផ្អើលឆោឡោ​ទាំង​យប់ ​ស្មាន​តែ​គ្រាប់បែក​គេ​បង្កៃ តាមពិត​គ្រាប់​ចាស់​កាយ​ពី​ក្នុង​ដី​សោះ​



ឧត្តរមានជ័យ ​៖ គ្រាប់បែក​ចាស់​ៗ​សល់​ពី​សម័យ​សង្គ្រាម​១​គ្រាប់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅមុខ​ធនាគារ​ប្រាសាក់ ហើយ​នាំគ្នា​ផ្អើលឆោឡោ​ឡើង​ ដោយ​ស្មានថា​ជា​គ្រាប់បែក ​ដែល​គេ​យក​មក​បង្កៃ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់ នា​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ធនាគារ​ប្រា​សាក់ ស្ថិត​នៅ​ក្នុង​ទី​រួម​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។

បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ លោក​វរសេនីយ៍ឯក ឡឹ​ក សុខា ស្នងការ​រង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​កម្រិត​ធ្ងន់​ កម្លាំង​បច្ចេកទេស​ និង​កម្លាំង​ប៉ុស្តិ៍​សំរោង ​​ចុះ​ទៅមុខ​ធនាគារ​ប្រា​សាក់​ដើម្បី​ត្រួតពិនិត្យ។ ក្រោយ​ពី​ត្រួតពិនិត្យ​រួច​ឃើញ​ថា មិន​មែន​ជា​គ្រាប់​បែក​បង្កៃ​នោះ​ទេ គឺជា​គ្រាប់​ចាស់​ដែល​កប់​ក្នុង​ដី​ពី​សម័យ​សង្គ្រាម ហើយ​តាម​ការ​សន្និដ្ឋាន ​គឺ​អាច​ខាង​សាធារណការ កាយ​លូ ប៉ើង​មកពី​ក្នុង​ដី។

បន្ទាប់ពី​ពិនិត្យ​ជាក់ស្ដែង​ លោក​ឡឹ​ក សុខា បាន​ទាក់ទង​ទៅ​អង្គការ​HeIIOTruSt លុះដល់​ព្រឹក​ទើប​ចុះ​មក​យក។ បន្ទាប់មក​លោក​វរសេនីយ៍ឯក ឡឹ​ក សុខា ស្នងការ​រង ​និង​កម្លាំង​សមត្ថកិច្ច បាន​ធ្វើ​សញ្ញា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ប៉ះពាល់​ឲ្យ​សោះ៕
ផ្អើលឆោឡោ​ទាំង​យប់ ​ស្មាន​តែ​គ្រាប់បែក​គេ​បង្កៃ តាមពិត​គ្រាប់​ចាស់​កាយ​ពី​ក្នុង​ដី​សោះ​