អាជ្ញាធរ​ខេត្ត​ស្នើសុំ​ក្រុមហ៊ុន​អាន​កូ​ផលិត​ទឹក​ស្អាត​ ឲ្យ​ជួយ​ដក​បង្គោល​ភ្លើង​ចេញ​ ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ទទឹង​៣០​ម៉ែត្រ​ចូល​ទៅ​តំបន់​អភិវឌ្ឍន៍​មាត់ទន្លេ​

អាជ្ញាធរ​ខេត្ត​ស្នើសុំ​ក្រុមហ៊ុន​អាន​កូ​ផលិត​ទឹក​ស្អាត​ ឲ្យ​ជួយ​ដក​បង្គោល​ភ្លើង​ចេញ​ ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ទទឹង​៣០​ម៉ែត្រ​ចូល​ទៅ​តំបន់​អភិវឌ្ឍន៍​មាត់ទន្លេ​

កំពង់ឆ្នាំង ៖ គម្រោង​អភិវឌ្ឍន៍​តំបន់​ភូមិ​ចុង​កោះ​មាត់ទន្លេ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង​កំពុងដំណើរការ​យ៉ាង​សស្រាក់​ស្រាំ ប៉ុន្តែ​អ្វី​ដែល​រាំងស្ទះ​នោះ​គឺ​គម្រោង​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ទទឹង​ប្រវែង​៣០​ម៉ែត្រ​១​ខ្សែ ចេញពី​ទីតាំង​ក្រុមហ៊ុន​អាន​កូ​ផលិត​ទឹក​ស្អាត មិនទាន់​ដំណើរការ ព្រោះតែ​អាជ្ញាធរ ​បាន​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​អាន​កូ​ជួយ​ដក​បង្ខិត​បង្គោល​ភ្លើង​ទាំងនោះ​ជាង​៦​ខែ​មក​ហើយ ដើម្បី​ពង្រីក​ផ្លូវ​តែ​ក្រុមហ៊ុន​មិនទាន់​ឆ្លើយតប។

អាជ្ញាធរ​ខេត្ត និង​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែកក្កដា​ឆ្នាំ​២០១៦​នេះ​ថា ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​បាន​ធំ​មាន​ទទឹង​៣០​ម៉ែត្រ នៅមុខ​ផ្សារ​កំពង់ឆ្នាំង​ថ្មី ចុង​ភូមិ​ចុង​កោះ​នោះ គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាន​កូ​ជួយ​សហការ​ដក​បង្ខិត​បង្គោល​ភ្លើង​ដែល​រាយ​ខ្សែភ្លើង​ ដើម្បី​បូ​ប​ទឹក​របស់​ក្រុមហ៊ុន ចេញពី​ក្រោយ​ទីតាំង​ក្រុមហ៊ុន​រហូតដល់​មាត់ទន្លេ ទើប​អាច​ពង្រីក​ផ្លូវ​នេះ​បាន ព្រោះថា ​បង្គោល​ភ្លើង​នេះ​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ចំណុច​កណ្ដាល​ក្នុង​គម្រោង​ពង្រីក​ផ្លូវ​នេះ​តែ​ម្តង ដែល​មាន​ចម្ងាយ​ជិត​១​គីឡូម៉ែត្រ​។ កន្លងមក​អាជ្ញាធរ​ខេត្ត​ និង​ក្រុង បាន​ដាក់​សំណូមពរ នេះ​ជូន​តំណាង​ក្រុមហ៊ុន​អាន​កូ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ជាង​៦​ខែ​មក​ហើយ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​មិនទាន់​ឆ្លើយតប ដោយ​បាន​លើក​ឡើង​ថា រឿង​នេះ​ទាល់តែ​លោក​ឧកញ្ញា​ម្ចាស់​ក្រុមហ៊ុន​អាន​កូ​មាន​បញ្ជា ទើប​តំណាង​ក្រុមហ៊ុន ហ៊ាន​ដក​បង្គោល​ភ្លើង​ទាំងនេះ​ចេញទៅ​ដាក់​កន្លែង​ផ្សេង។

ក្នុង​រឿង​នេះ​អាជ្ញាធរ​ខេត្ត​និង​ក្រុង សុំ​សំណូមពរ​ជាថ្មី​ដល់​លោក​ឧកញ្ញា​ម្ចាស់​ក្រុម​ហ៊ុន​អាន​កូ មេត្តា​ជួយ​សហការ​ដក​បង្គោល​ភ្លើង​ក្នុង​ចំណុច​ខាងលើ​ ដោយ​អនុគ្រោះ​ផង​ដើម្បី​អាជ្ញាធរ​ខេត្ត និង​ក្រុង​មានលទ្ធភាព​ពង្រីក​ផ្លូវ​អោយ​ធំ​ទៅតាម​គម្រោងការ​បាន​។

លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ជា​អ្នកទទួលខុសត្រូវ​ក្នុង​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ អាជ្ញាធរ​ខេត្ត និង​ធ្វើ​ពិធី​បញ្ចុះ​បឋម​សីលា កសាង​កំពង់ផែ​មាត់ទន្លេ​នៅ​ចុង​ភូមិ​ចុង​កោះ​ប្រវែង​៣០០ម៉ែត្រ ដើម្បី​រៀបចំ​ដាក់​ផែ​កាណូត​ដរ ផែ​យឿ​ត្រី កន្លែង​លក់​កសិផល​អ្នក​ចំការ និង​កន្លែង​លក់ដូរ​កាហ្វេ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​កំពង់ផែ​ថ្មី​នេះ​។ ក្រោយពី​កសាង​កំពង់ផែ​ថ្មី​នេះ​រួច គឺ​អាជ្ញាធរ​ខេត្ត និង​ឲ្យ​កំពង់ផែ​កាណូត​ដរ យឿ​ត្រី និង​អ្នក​លក់ដូរ​កសិផល នៅមុខ​សួនច្បារ​ចុង​កោះ​មាត់​ទ​ន្ល​ផ្សារ​ក្រោម ផ្លាស់​ទីកន្លែង​មក​លក់ដូរ​នៅ​ទីតាំង​កំពង់ផែ​ថ្មី​នេះ​។ ក្នុង​នោះ​ដែរ អ្នក​លក់ដូរ​កូនឈើ ស្លឹក និង​មោងឬស្សី​ពីងពុង ក៏​ត្រូវ​តែ​រក​ជួល​ទីតាំង​លក់ដូរ​ថ្មី​នៅ​ចុង​ភូមិ​ចុង​កោះ​ដែរ គឺ​មិន​អនុញ្ញាត​ឲ្យ​លក់ដូរ​នៅ​ទីតាំង​ចាស់​ទៀត​ឡើយ​៕