FBI លើក​សរសើរ​ដល់​កង​កម្លាំង​នគរបាល​កម្ពុជា ដែល បាន​សហការ​ល្អជា​មួយ​ស្ថាប័ន FBI ទាំង​ការងារ សន្តិសុខ និង​ការ បណ្ដុះបណ្ដាល​

FBI លើក​សរសើរ​ដល់​កង​កម្លាំង​នគរបាល​កម្ពុជា ដែល បាន​សហការ​ល្អជា​មួយ​ស្ថាប័ន FBI ទាំង​ការងារ សន្តិសុខ និង​ការ បណ្ដុះបណ្ដាល​

ភ្នំពេញ ៖ លោក John Sapinoso អនុព័ន្ធ​ច្បាប់ ច្បាប់ FBI បាន លើក​សរសើរ​ដល់​កង​កម្លាំង​នគរបាល​កម្ពុជា ដែល​កន្លង មក​បាន​សហការ​ល្អជា​មួយ​ស្ថាប័ន FBI ទាំង​ការងារ សន្តិសុខ និង​ការ បណ្ដុះបណ្ដាល ។

ការ​កោតសរសើរ​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង លោក នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នង​ការ​នគរបាល​ជាតិ និង លោក John Sapinoso អនុព័ន្ធ​ច្បាប់ FBI និង​សហការី ចូល​ជួប​ពិភាក្សា​ការងារ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦​។ នេះ​បើ​យោង​តាម
គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ជំនួប​នោះ លោក នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​លើកឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង កម្ពុជា​-​សហរដ្ឋអាមេរិក ពិសេស​ស្ថាប័ន FBI ដែល​កន្លងមក​បាន​ជួយ​បណ្ដុះបណ្ដាល​ដល់​នគរបាល​កម្ពុជា លើ​កិច្ចការ​ប្រឆាំង​បទ​ល្មើស​ប្រឆាំង​បច្ចេកវិទ្យា និង​សូម​ឲ្យ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នេះ​បន្ថែម​ទៀត ពិសេស​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន បទពិសោធន៍ ពាក់ព័ន្ធ​សុវត្ថិភាព សន្តិសុខ​។ លោក John Sapinoso អនុព័ន្ធ​ច្បាប់ FBI បាន​មាន ប្រសាសន៍ លើក​សរសើរ​ដល់​កង​កម្លាំង​នគរបាល​កម្ពុជា ដែល​កន្លង មក​បាន​សហការ​ល្អជា​មួយ​ស្ថាប័ន FBI ទាំង​ការងារ សន្តិសុខ និង​ការ បណ្ដុះបណ្ដាល ហើយ​សូម​ឲ្យ​ស្ថាប័ន នៃ​ប្រទេស​ទាំងពីរ​បន្ត​កិច្ច សហប្រតិបត្តិការ​លើ​ការងារ​នេះ​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត៕