លំហាត់​ប្រាណ​​​៣​​យ៉ាង ​​​​​អាច​​​ដុត​​កាឡូរី​​ប្រសើរ​​ជាង​​រត់​ចម្ងាយ

ការរត់ចម្ងាយជាលំហាត់ប្រាណមួយគួរឲ្យស្រលាញ់ និងពេញនិយម តែធ្វើឲ្យយើងឆាប់ហត់អស់កម្លាំង។ ការរត់បានជួយដុតបំផ្លាញកាឡូរីក្នុងខ្លួន និងធ្វើឲ្យខួរក្បាលស្រឡះល្អ មិនស្ត្រេស ធុញថប់។ ម្យ៉ាងវិញទៀត លំហាត់ប្រាណនេះមិនចាំបាច់ត្រូវការឧបករណ៍ជំនួយច្រើនទេ មានតែស្បែកជើងមួយគូ និងកន្លែងរត់ធំទូលាយប៉ុណ្ណោះ។

ការរត់ចម្ងាយអាចដុតបាន ១០កាឡូរីក្នុងមួយនាទី ករណីយើងរត់ល្បឿនលឿន។ សម្រាប់អ្នកចង់ស្រកទម្ងន់រហ័ស និងស្រួលខ្លួន ការរត់មិនមែនជាជម្រើសល្អឡើយ។ អ្នកគួរតែសាកល្បងជម្រើសដ៏មានប្រសិទ្ធភាព និងប្រសើរជាងនេះ គឺការគ្រវីខ្សែពួរ ជិះកង់ និងហាត់ Burpee។

១. គ្រវីខ្សែពួរ (Battle Ropes)

លំហាត់ប្រាណនេះ បានជួយឲ្យកម្លាំងកាន់តែខ្លាំង សាច់ដើមដៃហាប់ និងមានតុល្យភាព រួមទាំងបង្កើតសាច់ដុំស្មា និងជើងឲ្យមាំមួនថែមទៀត។ វិធីគ្រវី គឺលោកអ្នកគ្រាន់តែកាន់ចុងខ្សែម្ខាង ឯម្ខាងទៀតចងនៅបង្គោលនឹងថ្កល់ រួចចាប់បង្វិល គ្រវី រលាក់ ដោយជើងកន្ធែកចេញពីគ្នា រួចធ្វើដដែលៗឲ្យបានច្រើនដង។ សូមទស្សនាវីដេអូ៖

២. ជិះកង់

ការជិះកង់ គឺពិតជាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទីមួយជួយឲ្យអ្នកមានសាច់ដុំមាំស្វិត និងរាងកាយរហ័សរហួន ថែមទាំងចង្កេះ ជើង និងខ្នងរឹងមាំ។ អ្នកអាចជិះកង់ជាការកម្សាន្ត ឬទៅធ្វើការ ព្រោះដើម្បីសុខភាពខ្លួន និងសន្សំសំចៃផង។ បើសិនលោកអ្នកមិនចូលចិត្ត ធ្វើដំណើរចេញទៅក្រៅ អ្នកអាចទិញកង់ធាក់នៅមួយកន្លែង សម្រាប់ដាក់ក្នុងផ្ទះបាន។ ជម្រើសមួយនេះ ត្រូវអ្នកជំនាញប្រាប់ថា បានដុតកាឡូរីយ៉ាងច្រើនត្រឹមរយៈពេលមួយនាទី។

លំហាត់​ប្រាណ​​​៣​​យ៉ាង ​​​​​អាច​​​ដុត​​កាឡូរី​​ប្រសើរ​​ជាង​​រត់​ចម្ងាយ

៣. លំហាត់ប្រាណ Burpee

លំហាត់ប្រាណមួយនេះពិតជាងាយស្រួល និងមិនចាំបាច់ប្រើប្រាស់សម្ភារៈជំនួយ ឬទីធ្លាធំពេកទេ។ វាបានរួមបញ្ចូលគ្នារវាងកម្លាំងដៃ ជើង ដងខ្លួន គ្រប់សព្វ ដែលជាប្រភពធ្វើឲ្យមានសុខភាពល្អ និងរាងកាយស្រស់ស្អាត។ Burpee អាចហាត់បានច្រើនក្បាច់ សូមទស្សនាវីដេអូ៖

ប្រភព៖ sabay

  • លំហាត់​ប្រាណ​​​៣​​យ៉ាង ​​​​​អាច​​​ដុត​​កាឡូរី​​ប្រសើរ​​ជាង​​រត់​ចម្ងាយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:សុខភាព
Tags: