ថៃ​ឡឺ ស្វ៊ី​ស ថា​សង្សារ​ថ្មី​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ពិសេស

មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ចំណង​ស្នេហ៍​រវាង​តារាចម្រៀង​នាង​ថៃ​ឡឺ ស្វ៊ី​ស និង​ថម ហ៊ី​ដល​សុ​ន កំពុង​ស្ថិត​ក្រាម​ការ​ចាប់អារម្មណ៍​ពី​មហាជន ជា​ពិសេស​គឺ​អ្នកគាំទ្រ​របស់​នាង ។ ខណៈ​ពេល​រឿងរ៉ាវ​អ្នក​ទាំង​ពីរ​ត្រូវ​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត នាង​ថៃ​ឡៃ ស្វ៊ី​ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ប្រាប់​ពី​មូលហេតុ​ដែល​នាង​ព្រម​ដើរ​លើ​វិ​ថី​ស្នេហ៍​ជាមួយ​ថម ហ៊ី​ដល​សុ​ន ។

តារា​ស្រី​វ័យ​២៦​ឆ្នាំ ថៃ​ឡឺ ស្វ៊ី​ស និយាយ​ថា​៖ «​ថម​ពិតជា​ធ្វើ​ឱ្យ​នាង​ខ្ញុំ​មាន​សេរីភាព​ទាំង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ​» ។ គាត់​តែងតែ​លើកទឹកចិត្ត​ពី​ការ​សម្រេចចិត្ត​របស់ខ្ញុំ​» ។ ក្រៅពី​សរសើរ​គូស្នេហ៍​វ័យ​៣៥​ឆ្នាំ នាង​ថៃ​ឡឺ ស្វ៊ី​ស​ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​ចង់​ដាក់​មនោសញ្ចេតនា​របស់​នាង​ចំពោះ​ថម ហ៊ី​ដល​សុ​ន ក្នុង​បទ​ចម្រៀង​ទៀត​ផង ។ 

ពន្លក​ស្នេហ៍​របស់​ថៃ​ឡឺ ស្វ៊ី​ស និង​ថម​ហ៊ី​ដល​សុ​ន បាន​ដុះ​ឡើង​អំឡុង​ពេល​ព្រឹត្តិការណ៍ Met Gala នៅ​ក្រុង​ញូ​វ​យ៉​ក កាលពី​ខែឧសភា ពោល​គឺ​បន្ទាប់​ពី​នាង​ចែកផ្លូវ​ជាមួយ Calvin Harris ថ្មីថ្មោង ។ យ៉ាងណា​ក្តី​គេ​សង្កេត​ឃើញ​ថា ថៃ​ឡឺ ស្វ៊ី​ស ហាក់បីដូចជា​ត្រេកអរ​ពេល​ជួប​ថម​ដោយ​នាំ​ទៅ​លេង​ផ្ទះ​នាង​នៅ​ក្រុង​ញូ​វ​យ៉​ក  ទៅ​ជួប​ជាមួយ​ឪពុក​ម្តាយ​នាង​នៅ​ក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក ។  នាង​ថៃ​ឡឺ ស្វ៊ី​ស ក៏​បាន​ទៅ​ជួប​ម្តាយ​របស់​ថម​ផង​ដែរ ៕