ក្រុមជម្រើស​ជាតិ​ Iceland ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​​ពី​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​

ក្រុមជម្រើសជាតិអាយឡែនបានត្រលប់ទៅដល់ប្រទេសកំណើតរបស់ខ្លួនវិញហើយកាលពីម្សិលមិញគឺ១ថ្ងៃបន្ទាប់ពីពួកគេត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ Euro 2016 ត្រឹមវគ្គ៨ក្រុមដោយចាញ់ក្រោមដៃក្រុមជម្រើសជាតិបារាំង ។

យ៉ាងណាពេលពួកគេត្រលប់ទៅប្រទេសខ្លួនវិញអ្នកគាំទ្ររាប់ពាន់នាក់បានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតទៅកាន់ពួកគេហើយបានទះដៃអបអរបង្ហាញពីមោទនភាពនៅអ្វីដែលក្រុមជម្រើសជាតិខ្លួនបានធ្វើ ។

ជាការពិតក្រុមជម្រើសជាតិអាយឡែនបានធ្វើមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលក្រោយពីពួកគេបានទម្លាក់ក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គ១៦ក្រុមដោយឈ្នះដោយលទ្ធផល២ទល់នឹង១ ហើយលទ្ធផលនោះបានធ្វើឲ្យជម្រើសជាតិអាយឡែនសាងកំណត់ត្រាថ្មីសម្រាប់បាល់ទាត់របស់ខ្លួនគឺអាចឡើងដល់វគ្គ៨ក្រុមនៃព្រឹត្តិការណ៍ Euro ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ក្រុមជម្រើស​ជាតិ​ Iceland ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​​ពី​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:វីដេអូ
Tags: