UEFA ហាម​កីឡាករ​វែល មិន​ឲ្យ​នាំ​កូន​ចូល​ទីលាន​ទៀត

សហព័ន្ធ​បាល់ទាត់​​អឺរ៉ុប​ (UEFA) ​​បាន​ចេញ​សេចក្ដី​ប្រកាស​​ ហាម​​​កីឡាករ​ជម្រើស​ជាតិ​វែល​ទាំង​អស់ មិន​ឲ្យ​នាំ​កូនៗ​របស់​ពួកគេ​ចូល​ទីលាន​ប្រកួត​ទៀត​ឡើយ ​ដើម្បី​ការពារ​សុវត្ថិភាព​ក្មេងៗ​ទាំង​នោះ។

 

UEFA ហាម​កីឡាករ​វែល មិន​ឲ្យ​នាំ​កូន​ចូល​ទីលាន​ទៀត

Gareth Bale ​និង​កូន​ស្រី​ឈ្មោះ​ Alba

 

តារា​ឆ្នើម​របស់​វែល​ Gareth Bale ​បាន​នាំ​កូន​ស្រី​ Alba ចូល​ទីលាន​កាល​ឈ្នះ​អៀរឡង់​ខាង​ជើង​​ ១-០ នៅ​វគ្គ​១៦​ក្រុម​ ​Euro 2016 ​ខណៈ​ដែល​ពេល​ឈ្នះ​បែលហ្សិក​ ៣-១ វគ្គ​៨​ក្រុម​ កីឡាករ​របស់​វែល​ជា​ច្រើន​មាន​ Bale, Hal Robson-Kanu, Ashley Williams, Neil Taylor…​សុទ្ធតែ​បាន​នាំ​កូន​ចូល​ទីលាន​ ដើម្បី​អបអរ​សប្បាយ​រីករាយ ​ដែល​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ ឡើង​ទៅ​វគ្គ​ Semi-Final។

 

UEFA ហាម​កីឡាករ​វែល មិន​ឲ្យ​នាំ​កូន​ចូល​ទីលាន​ទៀត

 

យ៉ាងណាមិញ UEFA ​បាន​ចេញ​សេចក្ដី​ប្រកាស​ម្សិល​មិញ​​ថា៖ “វា​ជា​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ មិន​មែន​​ពិធី​​ជប់លៀង​​សម្រាប់​គ្រួសារ​នោះ​ទេ។ វា​ជា​រូបភាព​ដ៏​ស្រស់​ស្អាត។ យើង​មិន​មែន​ប្រឆាំង​១០០%​​ទេ ប៉ុន្តែ​យើង​​ប្រុងប្រយ័ត្ន”។

 

លោក​ Martin Kallan ​ប្រធាន​ផ្នែក​​​រៀបចំ​ការ​ប្រកួត Euro 2016 បាន​បញ្ជាក់​បន្ថែម​ថា៖ “កីឡដ្ឋាន មិន​មែន​ជា​កន្លែង​សុវត្ថិភាព​បំផុត​សម្រាប់​ក្មេង​តូចៗ​នោះ​ទេ…បើ​មាន​ការ​ចលាចល​ពី​អ្នកគាំទ្រ​​នៅ​លើ​ទីលាន ​នោះ​វា​​អាច​នឹង​គ្រោះ​ថ្នាក់”។

 

UEFA ហាម​កីឡាករ​វែល មិន​ឲ្យ​នាំ​កូន​ចូល​ទីលាន​ទៀត

 

UEFA ហាម​កីឡាករ​វែល មិន​ឲ្យ​នាំ​កូន​ចូល​ទីលាន​ទៀត

 

UEFA ហាម​កីឡាករ​វែល មិន​ឲ្យ​នាំ​កូន​ចូល​ទីលាន​ទៀត

 

UEFA ហាម​កីឡាករ​វែល មិន​ឲ្យ​នាំ​កូន​ចូល​ទីលាន​ទៀត

 

UEFA ហាម​កីឡាករ​វែល មិន​ឲ្យ​នាំ​កូន​ចូល​ទីលាន​ទៀត

 

UEFA ហាម​កីឡាករ​វែល មិន​ឲ្យ​នាំ​កូន​ចូល​ទីលាន​ទៀត

 

UEFA ហាម​កីឡាករ​វែល មិន​ឲ្យ​នាំ​កូន​ចូល​ទីលាន​ទៀត

 

វែល ​នឹង​​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នា​ទីក្រុង​ Lyon ​វេលា​ម៉ោង​០២:០០​នាទី​យប់​នេះ​ជា​បន្ត៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc