តោះ! ​មើល Black Pink ក្រុម​ថ្មី​របស់ YG រៀន​រាំ​ឡូយ​ប៉ុណ្ណា​មុន​​ចេញ MV ដំបូង

ផលិតកម្ម YG បាន​បញ្ចេញ​វីដេអូ​ហាត់​រាំ​របស់​ក្រុម​ចម្រៀង​ថ្មី​របស់​ខ្លួន Black Pink នៅ​ថ្ងៃ​នេះ។ សមាជិក​ទាំង​៤​របស់​ក្រុម Lisa, Jennie, Roséនិង Jisoo ស្លៀក​សំលៀកបំពាក់​ពណ៌​ខ្មៅ​និង​បង្ហាញ​ក្បាច់​រាំង​យ៉ាង​រស់រវើក។

 

តោះ! ​មើល Black Pink ក្រុម​ថ្មី​របស់ YG រៀន​រាំ​ឡូយ​ប៉ុណ្ណា​មុន​​ចេញ MV ដំបូង

 

ក្នុង​វីដេអូ​ជាង​១​នាទី សមាជិក​ទាំងអស់ បញ្ចេញ​ក្បាច់​រាំ​ពោរពេញ​ដោយ​ថាមពល​និង​​រាង​ដ៏​សិចស៊ី​តាម​ចង្វាក់​ភ្លេង​បទ​ចម្រៀង​របស់ Rihanna។ វីដេអូ​ហាត់​រាំ​នេះ​បាន​បង្ហាញ​ថា ក្រុម​ចម្រៀង​មួយ​នេះ​មាន​សមត្ថភាព​អាច​រាំង​បាន​ល្អ​​គ្រប់​ចង្វាក់​មិន​ថា​ញាក់ឬ​ធម្មតា។ Black Pink នឹង​បញ្ចេញ​វីដេអូ​ចម្រៀង​​ដំបូង​ដល់​ទៅ​៣​បទ​ក្នុង​ពេល​ឆាប់​ៗ។ ប៉ុន្តែ​ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​ពី YG នៅ​ឡើយ​ទេ​។ ប្រសិន​មាន​ការ​ប្រកាស​ណាមួយ Sabay នឹង​ធ្វើ​ការ​ផ្សាយ​ជូន​ប្រិយមិត្ត៕

 

 

 

ចុចអាន YG បង្ហាញ​មុខ​នឹង​ឈ្មោះ​ក្រុម​ចម្រៀង​នារី​ថ្មី​ ដោយ​មាន​​ម្នាក់​ជា​ជនជាតិ​ថៃ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  soompi