ស្លាប់​៦ របួស​ធ្ងន់-ស្រាល​២២នាក់ ម្សិលមិញ​

រាជធានីភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​ថា កាលពី​ថ្ងៃ​ទី​៥ ​កក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​១​លើក​) បណ្តាលឱ្យ​​មនុស្ស​ស្លាប់​៦​នាក់ (​ស្រី​២​នាក់​) រង​របួសធ្ងន់ ១៥​នាក់ (​ស្រី​៤​នាក់ ) និង​របួសស្រាល៧​នាក់ (ស្រី​៣​នាក់​) ។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង១១​លើក​នេះ បណ្តាល​ឱ្យ​ខូចខាត​យានយន្ត សរុបចំនួន​១៩​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង , រថយន្ត​ធុន​ធំ៣​គ្រឿង, យាន​ផ្សេង​ៗ២​គ្រឿង ។

ចំពោះ​​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្មើស​ល្បឿន ៥​លើក​(​ស្លាប់​៣​នាក់​) ,​មិន​ប្រកាន់​ស្តាំ ២​លើក,​ បត់​គ្រោះថ្នាក់២​លើក, ប្រជែង២​លើក (​ស្លាប់​២​នាក់​) , កត្តា​យានយន្ត១​លើក (​ស្លាប់ ១​នាក់​) ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៧​នាក់ ( យប់​០​នាក់ ) ។

គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួម​មានផ្លូវជាតិ ចំនួន៩​លើក ផ្លូវ​ខេត្ត ក្រុង២​លើក , ផ្លូវលំ ០​លើក​ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួម​មាន ម៉ូតូ៤​លើក រថយន្ត​ធុន​តូច៤​លើក , រថយន្ត​ធំ ៣​លើក ។​ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មាន ខេត្ត​កំពង់ចាម ១​លើក ស្លាប់​១​នាក់ (​ស្រី​) , បាត់ដំបង២​លើក ស្លាប់​១​នាក់ របួស​១​នាក់​(​ស្រី​) , កំពង់ស្ពឺ១​លើក ស្លាប់​១​នាក់ របួស​២​នាក់​, បន្ទាយ​មាន​ជ័យ១​លើក ស្លាប់​១​នាក់ (​ស្រី​) , កំពង់ធំ ១​លើកស្លាប់១​នាក់ , ត្បូងឃ្មុំ១​លើក (​ស្លាប់​១​នាក់​) និង​រាជធានី​ភ្នំពេញ១​លើក រថយន្ត​ដឹក​ដី​បុក​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​ផ្លូវជាតិ​លេខ​៣ បណ្តាល​ឲ្យ​របួស១៦​នាក់ (​ស្រី​៦​នាក់​) ។