“​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​” ក្រសួង​វប្បធម៌​គួរតែ​ពិចារណា​

“​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​” ក្រសួង​វប្បធម៌​គួរតែ​ពិចារណា​

​រាជធានី​ភ្នំពេញ : បទ​ចម្រៀង​ថ្មី​ដែល​ល្បី​គ្រប់ទិសទី​កំពុងតែ​ត្រូវ​ព្រនង់​យ៉ាង​ចាស់ដៃ​ពី​ទស្សនិកជន ដែល​កំពុងតែ​ឡើងក​ម្តៅ ជាមួយនឹង​ពាក្យ “​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​” ពាក្យ​នេះ​ល្បី​ភ្លាម ពេល ដែល​តារាចម្រៀង​កញ្ញា ម៉ាលី​ស យកមក​បកស្រាយ​តាម​កញ្ចក់​ទូរទស្សន៍​។ ចំណែក​ទស្សនិកជន​ជា​អ្នក​ស្នេហា​វិស័យ​សិល្បៈ​វិញ ក៏​ដូចគ្នា​ដែរ​បន្ទាប់ពី​ច្រៀង​ចប់ ក៏មាន​អ្នក​រិះគន់​ព្រោងព្រាត តាម​ហ្វេ​ស​ប៊ុ​ក​ជា​ហូរហែ រហូត​សំណូមពរ​ដល់​ក្រសួង​វប្បធម៌​ឲ្យ​ជួយ​ពិនិត្យ​អត្ថន័យ​បទ​ចម្រៀង​ទៀតផង​។​

 

​ការរិះគន់​មិន​សំចៃមាត់​របស់​ទស្សនិកជន​បានធ្វើ​ឲ្យ​បទ​ចម្រៀង​មួយ​បទ​នេះ​ល្បី​ដូច​ខ្យល់ព្យុះ ព្រោះ​គ្រាន់តែ​រយៈពេល​ប៉ុន្មាន​ម៉ោង​សោះ​មាន​អ្នក​ស៊ែរ​បន្ត (Share) និង​បញ្ចោ​ញ​មតិ (Comment)  រាប់ពាន់នាក់ ប៉ុន្តែ​ទទួល​បានតែ​ការពេបជ្រាយ ព្រោះថា អត្ថន័យ​នៃ​បទ​ចម្រៀង​មួយ​នេះ​វា​បាន​ឆ្លុះបញ្ចាំង​ពី​ស្នេហា​បែប​ឡូយឆាយ​របស់​យុវវ័យ ដែល​ខាង​ស្រី ប្រើពាក្យ​សុទ្ធតែ​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​។ អ្នក​រិះគន់​ខ្លះ​បាន​បញ្ចោ​ញ​អារម្មណ៍​បែប​មួម៉ៅ​ថា “​សាច់ ភ្លេង​យក​ពី​គេ​មកហើយ​បកប្រែ​បន្ថែម​អត្ថន័យ​មិន​សមរម្យ​ទៀត​”​។​

“​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​” ក្រសួង​វប្បធម៌​គួរតែ​ពិចារណា​

​អ្នកខ្លះ​បញ្ចេញយោបល់ បែប​ក្តៅក្រហាយ​ថា “​យី​..​ឆ្ងល់​ចេះតែ​ច្រៀង​ទៅរួច​ដែរ ប៉ា​រូ​ល​ចឹ​ងៗ អត់​ចេះ​ខ្មាស់​គេ​ទេ​អី​” អ្នក​ខ្លះទៀត បាន​រិះគន់​ខ្លាំងៗ​ថា ខ្លួន​ជា​ស្រី គួរតែ​ច្រៀង​បទ​ណា​ដែលមាន​អត្ថន័យ​បន្តិច​ទៅ កុំ​ឲ្យ​គេ​និពន្ធ​ឲ្យ​ចេះតែ​ច្រៀងៗ មិន​ពិនិត្យ​បែបនេះ​?

 

ជាការ​កត់សម្គាល់ អ្វីដែល​មហាជន និង​ទស្សនិកជន​ជាច្រើន​ចង់បាន​នោះ គឺ​ចង់​ឲ្យ​ក្រសួង​ដែល​ពាក់ព័ន្ធ មាន​ចំណាត់ការ​ចំពោះ​បទ​ចម្រៀង​ណា ដែលមាន​អត្ថន័យ​ប្រាសចាក​ពី​សីលធម៌ ជាពិសេស​បទ​ចម្រៀង​នេះ​តែម្តង​។​

 

​ទស្សនិកជន បាន​លើក​ជា​សំណូមពរ​ថា សូម​ឲ្យ​ក្រសួង​វប្បធម៌​ជួយ​ពិនិត្យឡើងវិញ ចំពោះ​អ្នកនិពន្ធ​បទ​ចម្រៀង ព្រោះថា តារាចម្រៀង​ពួកគាត់ បានត្រឹមតែ​ច្រៀង តែ​អ្វីដែល​សំខាន់​នោះ គឺ​អ្នកនិពន្ធ​ឲ្យ​ច្រៀង ហេតុដូចនេះ ក្រសួង​គួរតែមាន​វិធានការ​មួយ ដ៏​ល្អប្រសើរ​ដើម្បី​ជៀសវាង​កា​រិះគន់​ពី​មហាជន​កាន់តែច្រើន​៕

“​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​” ក្រសួង​វប្បធម៌​គួរតែ​ពិចារណា​