សុខ ជំនោរ អ៊ុន​អៀ​ខ្លាំង​ក្រោយ​ផលិត​ស្ប៉ត​ល្ខោនខោល​

6 Videos


កវីនិពន្ធ សុខ ជំនោរ បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសាធារណជន ក៏ព្រោះតែស្ប៉តល្ខោនខោលមានរយៈពេលជាងមួយនាទីដែលលោកបានផលិតនោះ មានភាពទាក់ទាញខ្លាំងបង្កប់ទៅដោយតម្លៃសិល្បៈ យ៉ាងរស់រវើក ស្ដែងឱ្យឃើញកាន់តែច្បាស់ពីតម្លៃនៃសម្បត្តិវប្បធម៌អរូបីដ៏ឧត្ដុង្គឧត្ដមមួយនេះ ។ មិនតែប៉ុណ្ណោះ ក្រោយការផលិតស្ប៉តដ៏ទាក់ទាញមួយនេះ លោកក៏ទទួលបានការងារជាបន្ដបន្ទាប់ពីក្រុមហ៊ុនផលិតស្ព៉តផ្សេងៗ
ផងដែរ ។

សុខ ជំនោរ អ៊ុន​អៀ​ខ្លាំង​ក្រោយ​ផលិត​ស្ប៉ត​ល្ខោនខោល​

លោកបានបញ្ជាក់ប្រាប់ក្នុងគណនីហ្វេសប៊ុករបស់លោកឱ្យដឹងថា «សូមអរគុណ ម្ចាស់ក្រុមហ៊ុនចំនួន ៣ ដែលបានទាក់ទងផ្តល់ការងារផលិតស្ប៉តថ្មីៗទៀតមកខ្ញុំ ក្រោយពីបានមើលស្ប៉តល្ខោនខោលដោយគាត់លើកឡើងថា ជាការលើកទឹកចិត្តដល់ខ្ញុំក្នុងការចូលរួមផលិតស្ប៉តសិល្ប:បុរាណនេះ ។ ដូចគ្នា ក៏សូមអរគុណ
ដល់ខាងភ្លេងបុរាណ ចំពោះការស្នើរសុំឱ្យខ្ញុំផលិតវីដេអូទាក់ទងនឹងឧបករណ៍ភ្លេងបុរាណ ខ្ញុំនឹងយកមកដាក់ជាគម្រោងនៅខែ ៩ នេះ។ សូមអរគុណច្រើន» ។

សុខ ជំនោរ អ៊ុន​អៀ​ខ្លាំង​ក្រោយ​ផលិត​ស្ប៉ត​ល្ខោនខោល​

គួរបញ្ជាក់ថា ព្រោះតែការស្រឡាញ់ចូលចិត្តវប្បធម៌ប្រពៃណីខ្មែរ និង មិនចង់ឱ្យកេរដំណែលដ៏ល្អផូរផង់នេះបាត់បង់ទៅនោះលោក សុខ ជំនោរ សុខចិត្តមិនទទួលយកកម្រៃនោះ ឡើយពីការផលិតស្ប៉តបង្ហាញពីល្ខោនខោលនាពេលកន្លងមកនោះ ដែលនេះបង្ហាញពីការបំផុសគំនិតមួយយ៉ាង ប្រសើរដាស់តឿនឱ្យប្រជាជនខ្មែរ ក៏ដូចជាសិល្បករខ្មែរងាកមកចាប់អារម្មណ៍ដល់សម្បត្តិវប្បធម៌អរូបីនេះឡើងវិញ ជៀសវាងការបាត់បង់ទៅនៅថ្ងៃណាមួយដោយប្រការផ្សេងៗ ៕ ភូមិន្ទ

សុខ ជំនោរ អ៊ុន​អៀ​ខ្លាំង​ក្រោយ​ផលិត​ស្ប៉ត​ល្ខោនខោល​
សុខ ជំនោរ អ៊ុន​អៀ​ខ្លាំង​ក្រោយ​ផលិត​ស្ប៉ត​ល្ខោនខោល​
សុខ ជំនោរ អ៊ុន​អៀ​ខ្លាំង​ក្រោយ​ផលិត​ស្ប៉ត​ល្ខោនខោល​