ប្រជាពលរដ្ឋ​ និង​យុវជន​ជាច្រើន​នៅ​តំបន់​អឺរ៉ុប​ សម្រេច​ចិត្ត​ចូលរួម​ជាមួយ ​គណបក្ស​ប្រជាជន​កម្ពុជា

ប្រជាពលរដ្ឋ​ និង​យុវជន​ជាច្រើន​នៅ​តំបន់​អឺរ៉ុប​ សម្រេច​ចិត្ត​ចូលរួម​ជាមួយ ​គណបក្ស​ប្រជាជន​កម្ពុជា

ប្រជាពលរដ្ឋ​ និង​យុវជន​ជាច្រើន​នាក់​ទៀត​​​​​​ ដែល​រស់នៅ​តំបន់​អឺរ៉ុប​បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ក្នុង​គ្រា​ដែល​មេដឹកនាំ​គណបក្ស​ជំទាស់​នា​ពេល​នេះ កំពុង​ទទួលរង​បញ្ហា​ផ្ទួន នូវ​រឿងអាស្រូវ​បុគ្គល ដែល​គេ​បាត់បង់​ទំនុក​ចិត្ត​របស់​អ្នកគាំទ្រ​របស់​ខ្លួន​ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស។

ការ​ព្រម​ចូល​ជា​សមាជិក​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ធ្វើ​នៅ​ទីក្រុង​Goshiem ប្រទេស​អាល្លឺម៉ង់ និង​ទីក្រុង​ប៊ែ​ល​ហ្សិ​ក និង​ប្រទេស​ហុល្លង់​ នៅ​ថ្ងៃ​ទី​៤​និង​ទី​៥​នេះ​ជា​បន្តបន្ទាប់។ ការ​ចូល​ជា​សមាជិក​គណបក្ស ​ប្រជាជន​នេះ​គឺ​ត្រូវ​គេ​អះអាង​ថា​ ជា​ការ​ចូល​ដោយ​ស្ម័គ្រចិត្ត​ និង​គ្មាន​ការ​បង្ខិតបង្ខំ​នោះ​ទេ ដែល​ការ​បញ្ចូល​នេះ គឺ​ធ្វើឡើង​ក្រោម​វត្តមាន​ ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រចាំ​ទ្វីប​អឺរ៉ុប លោក ហួត ហាក់​, អនុប្រធាន​គណៈកម្មាធិការ​​គណបក្ស​ប្រចាំ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ លោក តុ​ប សេដ្ឋា​និង ប្រធាន​ក្រុមការងារ​ប្រចាំ សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង​តំបន់ Midi-Pyrénés លោក កើត សេ​កា​ណូ រួមទាំង សកម្មជន​គណបក្ស​ជាច្រើនរូប​ទៀត​ដែល​ធ្វើដំណើរ​ពី​ទី​ឆ្ងាយៗ​ចូលរួម​ទៀតផង។ ក្រៅពី​ការបញ្ចូល​និង​ប្រកាស​សមាជិក​ថ្មី​នេះ ក្រុមការងារ​ប្រចាំ​នៅ​ប៊ែ​ល​ហ្សិ​ក​និង​ហុល្លង់ ត្រូវគេ​រាយការណ៍​ថា បាន​បង្រៀន​វគ្គ​អប់រំ​នយោបាយ ដើម្បី​ឲ្យ​សមាជិក​សមាជិកា​ថ្មីៗ មានការ​ស្វែងយល់​ច្បាស់​អំពី​ស្ថានភាព វិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា​ពិតប្រាកដ។

ក្រុមអ្នកវិភាគ​បាន​សង្កេតឃើញថា សន្ទុះ​នៃ​ការចូល​ជា​សមាជិក​យុវជន​ថ្មីៗ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​នា​ពេល​នេះ ត្រូវ​គេ​ឃើញ​ថា​មាន​ភាព​ផុលផុស ​ដែល​ខុស​ពី​គណបក្ស​ជំទាស់ ដែល​ភាគច្រើន​សមាជិក​សមាជិកា​​ ត្រូវ​បាន​បណ្តេញ​ចេញពី​បក្ស​ដោយសារ​អំពើ​ញុះញង់ ជាក់ស្តែង​ឈ្មោះ​ប្រេត​ឌី​យ៉ាំង អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​បណ្ដេញ​ចេញ និង​សកម្មជន​សំខាន់​ជាច្រើន​ទៀត​នៃ​គណបក្ស​ជំទាស់​នៅ​កម្ពុជា​នេះ​ក៏បាន​ចាកចេញ​ជា​បន្តបន្ទាប់​ផងដែរ៕