អភិបាលខេត្ត ជួប​ប្រជុំ​ជាមួយ​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ប្រជុំ​វិញ​ខេត្ត ដើម្បី​ផ្សព្វផ្សាយ ផែន​ការ​ដាំ​កូនឈើ​តាម​ដង​ផ្លូវ​ជាតិ​លេខ​

អភិបាលខេត្ត ជួប​ប្រជុំ​ជាមួយ​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ប្រជុំ​វិញ​ខេត្ត ដើម្បី​ផ្សព្វផ្សាយ ផែន​ការ​ដាំ​កូនឈើ​តាម​ដង​ផ្លូវ​ជាតិ​លេខ​

ប៉ៃលិន ៖ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ លោក កើត សុធា អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន បាន​ជួប​ប្រជុំ​ជាមួយ​លោក​ប្រធាន អនុប្រធាន​មន្ទីរ មន្ត្រីរាជ​ការ កង​កំលាំង​មាន​សមត្ថកិច្ច គ្រប់​ស្ថាប័ន​ជំនាញ​ប្រជុំ​វិញ​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ពី​ផែន​ការ​ដាំ​កូនឈើ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥៧ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន។

នៅ​ក្នុង​ផែនការ​ដាំ​កូនឈើ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥៧​នេះ គឺ​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ទាំងអស់​ត្រូវ​ចាប់ផ្ដើម​ដាំ​ក្នុង​ខែកក្កដា​នេះ ដោយ​មន្ទីរ​អង្គភាព​នីមួយៗ​ត្រូវ​ទទួលខុសត្រូវ​ដាំ​កូនឈើ​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​៣០០​ម៉ែត្រ ដោយ​ចាប់ផ្ដើម​ពី​ចំណុច​គល់​ស្ពាន​អូ​តា​វ៉ៅ រហូតដល់ ចំណុច​ផ្លូវបំបែក​ទៅ​សាលា​ក្រៅ ចំណុច​ផ្លូវជាតិ​លេខ​៥៩ និង​ផ្លូវ​នានា​ក្នុង​ក្រុងប៉ៃលិន​មួយ​ចំនួន​ទៀត​។ ចំណែក​ឯ​កូនឈើ​ដែល​ត្រូវ​យក​ទៅ​ដាំ​នេះ​មាន​៖ ដើម​ក្ងោក ត្របែកព្រៃ និង ដើម​លឿង​រាជ ដោយមាន​មន្ទីរ​បរិស្ថាន និង រដ្ឋបាល​ព្រៃឈើ​ត្រូវ​សហការ​គ្នា​ផ្តល់​ពូជ​កូនឈើ​ទាំង​អស់​នេះ។

លោក កើត សុធា អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា​៖ យើង​ត្រូវ​ដាំ​ដើមឈើ សម្រាប់​ទ្រទ្រង់​បរិស្ថាន និង​គម្រប​ព្រៃឈើ​ពណ៌​បៃតង​ឡើងវិញ និង​ដើម្បី​ឲ្យ​មាន​សោភ័ណ​ភាព​ល្អ​ក្នុង​ខេត្ត ទាក់ទាញ​ផ្ញៀវ​ទេសចរណ៍ ក៏ដូចជា​ការចូលរួម​ក្នុង​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​របស់​រាជរដ្ឋាភិបាល​។ លោក​បាន​បន្ត​ថា កន្លងមក​យើង​បាន​ដាំ​ដើមឈើ ច្រើន​មក​ហើយ តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ ដោយមាន​ដើមឈើ​របស់​យើង​ច្រើន​ណាស់​ត្រូវ​ងាប់ ដោយសារ​កត្តា​ផ្សេងៗ​។ ដូច្នេះ​ការ​ដាំ​ដើមឈើ​នា​ពេលនេះ មន្ទីរ​អង្គភាព​ទាំងអស់ ត្រូវ​មាន​ការប្រុងប្រយ័ត្ន ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ថែរក្សា​កូនឈើ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​កូនឈើ​ងាប់ ហើយក៏​ត្រូវ​ណែនាំ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យក​សត្វពាហណៈ​មក​ចង​ក្បែរ នាំ​ឲ្យ​ជាន់​ងាប់​ដើមឈើ​ទាំងនោះ៕