អាហារ​ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម​

អាហារ​ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម​

តើ អ្នកធ្លាប់មានអាការៈល្ហិតល្ហៃ អស់កម្លាំងជាញឹកញាប់ដែរឬទេ? បើសិនលោកអ្នកមានកអាការល្ហិតល្ហៃញឹកញាប់បែបនេះ វាជាសញ្ញាមួយបញ្ជាក់ថា ឈាមរបស់អ្នកមានបញ្ហា ឬមិនសូវមានសុខភាពល្អ អ្វីដែលសំខាន់ដែលអ្នកគួរតែធ្វើនោះគឺគួរយកចិត្តទុកដាក់ទទួលទាន អាហារ ដែលសម្បូរទៅដោយធាតុ ដែកឱ្យបានច្រើន ។ អាហារជាផ្នែកមួយ ដែលអាចជួយពង្រឹងអោយគ្រាប់ឈាមក្រហមរបស់អ្នក កើនឡើងបាន ក្នុងកម្រិតល្អឡើងវិញ ជាពិសេសគឺពពួកអាហារដែល សម្បូរទៅដោយធាតុដែកដូចជា៖ សាច់ក្រហម, ងាវ ,ឈាមជ្រូក ,ថ្លើម, ស៊ុតក្រហម, ស្លឹកបាស, សណ្តែកក្រហម, ផ្លែព្រូន, ល្ង និង ម្ទេស ប្លោក ។

ក្រៅពីនេះអាហារដែលត្រូវបរិភោគ បន្ទាប់បន្សំមកទៀត គឺជាប្រភេទ ហ្វូឡេត ដែលសម្បូរច្រើន ក្នុងសាច់ក្រហម ស្ពៃប្រ៊ូខូលី ទំពាំងបារាំង ទឹកក្រូចស្រស់ និង ប្រភេទវីតាមីន B6 ដែលមានក្នុង អង្ករអូត អង្ករសម្រូប ចេកអំបូង និង ត្របែក ។ ទន្ទឹមនឹងនេះ អ្នកក៏ត្រូវជ្រើសរើសនូវការ បរិភោគប្រភេទ វីតាមីន C សម្បូរក្នុង ម្ទេសស្រស់ ទឹកក្រូចច្របាច់ ត្របែក ល្ហុង ក្រូច ប៉េងប៉ោះ ក្រូចឆ្មារ និង អាហារប្រភេទ ទង់ដែងមាន ដូចជា ថ្លើម តៅហ៊ូរឹង គ្រាប់ផ្កាឈូករ័ត្ន ស្ករសូកូឡា និង ប្រូតេអ៊ីន ដែលសម្បូរ ក្នុងសាច់ សត្វនានា ។ ការបរិភោគអាហារទាំងនេះ ឱ្យបានញឹកញាប់ នឹងធ្វើឱ្យឈាមមានសុខភាពល្អប្រាសចាកពីជំងឺ ទាំងពួង និងធ្វើឱ្យរាងកាយ មានសុខភាពល្អ ទៀតផង៕

ប្រភព៖ iknow

  • អាហារ​ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:សុខភាព
Tags: