នារី​អា​មេ​រិ​ក​ជាប់​ចំណាត់ថ្នាក់​មាន​សុដន់​ធំ​ជាងគេ​នៅ​លើ​ពិភពលោក

ការ​សិក្សា​ដឹកនាំ​ដោយ​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ដែល​ចេញផ្សាយ​លើ​កាសែត​វិទ្យាសាស្ត្រ​សុខភាព​ស្ត្រី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ស្ត្រី​អា​មេ​រិ​ក​មាន​សុដន់​ធំ​ជាងគេ​ក្នុង​លោក ខណៈ​ស្ត្រី​នៅ​អាហ្វ្រិក និង​អាស៊ី ពិសេស​នៅ​អាស៊ី​អាគ្នេយ៍​មាន​ទំហំ​តូច ។

ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ដែល​ឈាន​ទៅ​រក​ការ​ប្រៀបធៀប​ទំហំ​សុដន់​ធម្មជាតិ​ជា​មធ្យម​របស់​ស្រី្ត​ក្នុង​ចំណោម ១០៨ ប្រទេស​លើ​សាកលលោក​ដោយ​ក្នុង​នោះ​ពួក​គេ​មិន​បាន​រាប់​បញ្ចូល​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​វះកាត់​ពង្រីក​សុដន់ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុងអំឡុងពេល​១២​ខែ​កន្លង​ទៅ​ទេ ។ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ស្ត្រី​អា​មេ​រិ​ក​មាន​ទំហំ​សុដន់​ធំ​ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ផ្សេង​ទៀត ។ ក្រៅពី​អា​មេ​រិ​ក​ក៏​មាន​ប្រទេស​កា​ណា​ដា អៀរ​ឡង់ ប៉ូ​ឡូញ និង​ប្រទេស​អង់គ្លេស សុទ្ធ​សឹង​ជា​ប្រទេស​ដែល​ស្ត្រី​ដែល​សុដន់​ធំ​ក្នុង​លោក ។ ដោយឡែក​ប្រទេស​មាន​ស្ត្រី​សុដន់​តូច​ជាងគេ គឺ​ប្រទេស​ហ្វ៊ី​លី​ពី​ន​, ម៉ា​ឡេ​ស៊ី​, បង់​ក្លា​ដែ​ស​, សា​ម័​រ និង​កោះ​សូ​ឡូ​ម៉ុង ។

ប្រទេស​កា​ណា​ដា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ក្នុង​បញ្ជី​តារាង​សុដន់​ធំ​ជាងគេ ។ ប្រ​ទេ​អៀរ​ឡង់​ចំណាត់ថ្នាក់​លេខ​៣ ។ ប៉ូ​ឡូញ​ចំណាត់ថ្នាក់​លេខ​៤ និង​ប្រទេស​អង់គ្លេស​ចំណាត់ថ្នាក់​លេខ​៥ ដែល​មាន​ទំហំ D  និង​ចំណុះ​ទឹកដោះ ៨៧៩ មី​ល្លី​លី​ត្រ ។

ស្ត្រី​ប្រទេស​ហ្វ៊ី​លី​ពី​ន​មាន​ទំហំ​សុដន់​តូច​ជាងគេ​បំផុត ។ រីឯ​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​បាន​ធ្លាក់​បាត​តារាង ខណៈ​ប្រទេស​អាស៊ី​វិញ​ជា​ពិសេស​គឺ​នៅ​អាស៊ី​អាគ្នេយ៍​ជា​កន្លែង​ស្ត្រី​មាន​សុដន់​តូច​ជាងគេ ។ 

ស្ត្រី​ជិត​៤០០.០០០​នាក់ ជុំវិញ​ពិភពលោក​ត្រូវ​បាន​គេ​វាស់​ទំហំ​សុដន់​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ដ៏​អស្ចារ្យ​មួយ​នេះ ។ ពួក​គេ​បាន​ប្រើប្រាស់​អាវ​ក្នុង​របស់​អឺរ៉ុប​ដើម្បី​វាស់​ទំហំ​សុដន់ នីមួយ​ៗ ការ​វាស់​ប្រើ​ខ្សែ​ម៉ែត្រ និង​ការ​ស្គែ​ន 3D ។ ជាក់ស្តែង​ក្រុម​ស្រាវជ្រាវ​រក​ឃើញ​ថា ជនជាតិ​អា​មេ​រិ​ក​ស្បែក​សមាន​ទំហំ​សុដន់​ធំ​ជាង​ស្បែក​ខ្មៅ ពោល​គឺ​ធំ​គ្រប់​កម្រិត​ទាំងអស់​តែ​ម្តង​ដែល​មាន​ចំណុះ​ទឹកដោះ​១.៦៦៨ មី​ល្លី​លី​ត្រ និង​ទំហំ Cup ខ្ពស់​ជាង​ទំហំ F ទៅ​ទៀត ។ ជាក់ស្តែង​នាង Kate Upton និង​នាង Kristina Hendricks សុទ្ធតែ​ជាតា​រា​ស្រី​អា​មេ​រិ​ក​ស្បែក​សមាន​សុដន់​ធំ ។

ចំណែក​ទំហំ​សុដន់​របស់​ជនជាតិ​អា​មេ​រិ​ក​ស្បែក​ខ្មៅ​វិញ គឺ​ចំណុះ​១.០៨៩​មី​ល្លី​លី​ត្រ និង​ទំហំ E Cup ។

ភាពធាត់​ក៏​ជា​ចំណែក​តូច​មួយ​ពាក់ព័ន្ធ​ទំហំ​សុដន់​ផង​ដែរ ។ ទំហំ​សុដន់​ជា​មធ្យម​ដែល​មាន​ទំហំ​ធំ​គឺ​មិន​គិត​ពី​ទម្ងន់​រាង​កាយ​នោះ​ទេ ហើយ​អត្ត​ព​លិ​ក និង​ស្ត្រី​មាន​រាង​ស្វែ​ល​ក៏​អាច​មាន​សុដន់​ធំ​ដែរ ៕