ការ​តវ៉ា​ ‘ថ្ងៃច័ន្ទ​ពណ៌ខ្មៅ’ លើ​ក​ទី​៩​ បញ្ចប់​ដោយ​ការ​ប៉ះទង្គិចគ្នា

ការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកត់សម្គាល់ឱ្យឃើញពីការតវ៉ា ”ថ្ងៃច័ន្ទពណ៌ខ្មៅ” លើកទី៩ បានបញ្ចប់ដោយការប៉ះទង្គិចគ្នាដ៏ហិង្សារវាងក្រុមសកម្មជន និងកម្លាំងសន្តិសុខក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ អ្នកតវ៉ាប្រហែល៥០នាក់ដែលភាគច្រើនមកពីសហគមន៍ដែលរងការបណ្ដេញចេញក្នុងរាជធានីបានប្រមូលផ្ដុំគ្នានៅតំបន់បឹងកក់នៅម៉ោងប្រហែល៨និង៣០នាទីព្រឹក ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបួននាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ ដែលត្រូវបានចាប់ដាក់ពន្ធនាគារកាលពីខែឧសភា ដោយចោទប្រកាន់ពីបទសូកប៉ាន់ស្រីម្នាក់ដែលគេអះអាងថា ជាស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងឲ្យបដិសេធរឿងស្នេហាលួចលាក់។ អ្នកស្រី សុង ស្រីលាភ ជាសកម្មជនម្នាក់បាននិយាយថា ប្រហែល៣០នាទីក្រោយមក ក្រុមសន្តិសុខខណ្ឌដូនពេញជាច្រើននាក់ដែលល្បីឈ្មោះចំពោះការបង្ក្រាបដ៏ហិង្សារបស់ពួកគេទៅលើការតវ៉ារបស់គណបក្សប្រឆាំងបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ បានមកដល់ហើយបានបំផ្លាញទ្រុងដែលជានិមិត្តរូបបញ្ជាក់ពីស្ថានភាពមន្ត្រីប្រាំនាក់ដែលត្រូវបានឃុំខ្លួន។ ស្ថានភាពកាន់តែតានតឹងឡើងនៅពេលក្រុមសន្តិសុខបានព្យាយាមចាប់យកស្គរ ដែលក្រុមអ្នកតវ៉ាស្លៀកពាក់ខ្មៅបានប្រើប្រាស់។ អ្នកស្រី ស្រីលាភ បាននិយាយថា “ពួកគេបំផ្លាញសម្ភាររបស់យើង ហើយបានរុញពួកយើងឲ្យដួលលើដី”។ អ្នកស្រីបាននិយាយថា “ពួកគេបានវាយទាត់ធាក់ពួកយើងនៅពេលពួកយើងអង្គុយលើដី ហើយបានដាល់អ្នកតវ៉ាជាបុរសម្នាក់ពីរដៃចំខ្នង”។ អ្នកស្រីបានបន្ថែមថា សកម្មជនយ៉ាងតិចប្រាំនាក់បានរងរបួសស្រាល ដោយមានការរយះមុខរហូតដល់គ្រេចកដៃ។ ប្រហែល១ម៉ោងក្រោយមក នៅក្នុងខណ្ឌដង្កោ អ្នកតវ៉ាប្រហែល១២នាក់ទៀតដែលបានប្ដូរអាវខ្មៅទៅសដើម្បីព្យាយាមឲ្យអាជ្ញាធរជឿថា ពួកគាត់មិនបានញុះញង់ឲ្យមាន “បដិវត្តន៍ពណ៌” ដូចការចោទប្រកាន់ពីមុននោះ បានព្យាយាមធ្វើដំណើរទៅកាន់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ ក៏ត្រូវបានជួបជាមួយកម្លាំងសន្តិសុខផងដែរ។ នៅពេលពួកគាត់ជិះរ៉ឺម៉កម៉ូតូកង់បីឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី សន្តិសុខមួយក្រុមបានបញ្ជាឲ្យពួកគាត់ចុះពីរ៉ឺម៉កកង់បី។ ប្រហែល១៥នាទីក្រោយមក នគរបាលបានជិះម៉ូតូមកដល់ ហើយបានចាប់ហែកបដា និងប៉េងប៉ោង ដោយបានរុញច្រានក្រុមសកម្មជនដែលបានអន្តរាគមន៍។ នៅពេលការប្រវាយប្រតប់គ្នាបានស្ងប់ស្ងាត់ អ្នកស្រី សៀ ណារ៉េត អតីតអ្នកភូមិបឹងកក់បានស្តីបន្ទោសក្រុមសន្តិសុខ។ អ្នកស្រីបានស្រែកទាំងទឹកភ្នែកថា ”អ្នកឯងដូចសត្វធាតុអ៊ីចឹង…អ្នកឯងនឹងទទួលបាននូវអ្វីដែលអ្នកឯងបានធ្វើមកលើពួកយើងមិនខាន!”។ នៅពេលទាក់ទងតាមទូរស័ព្ទ លោក ខៀវ […]

The post ការ​តវ៉ា​ ‘ថ្ងៃច័ន្ទ​ពណ៌ខ្មៅ’ លើ​ក​ទី​៩​ បញ្ចប់​ដោយ​ការ​ប៉ះទង្គិចគ្នា appeared first on The Cambodia Daily.