សំណុំ​​​រឿង​​​​​​ពី​​​បទ​​​ឆបោក​​​​​​ពន្យារ​​​ពេល​​​បន្ទាប់ពី​​​មាន​​​បណ្តឹង​​​ប្តឹង​​​ចៅ​​​ក្រម​​​

សំណុំរឿងរ៉ាំរ៉ៃយ៉ាងយូរដែលមានជាប់ពាក់ព័ន្ធនឹងពលរដ្ឋអាមេរិកបួននាក់ដែលត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់១លានដុល្លារពីទន្តពេទ្យមានខ្នងក្រាស់ម្នាក់ បានពន្យារពេលកាលពីម្សិលមិញ ដោយគម្រោងបើកសវនាការត្រូវបានលុបចោល បន្ទាប់ពីដើមបណ្តឹងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ថា សាក្សីម្នាក់មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយចៅក្រម និងជនជាប់ចោទម្នាក់។ ដោយសំដៅដល់ខ្លួនឯង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ ស្វាយ តុញ បាននិយាយតាមទូរស័ព្ទថា “យើងបានផ្អាកការបើកសវនាការ ព្រោះយើងទទួលបានបណ្តឹងមួយដែលប្តឹងចៅក្រម”។ ចៅក្រម ស្វាយ តុញ បានលើកឡើងថា លោកមិនដឹងថា តើពេលណាសំណុំរឿងនេះនឹងបន្តទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ លោកស្រី អេង លីគង់ ទន្តពេទ្យរស់នៅក្នុងរាជធានីភ្នំពេញដែលមានខ្នងក្រាស់បានដាក់ពាក្យបណ្តឹងពីបទឆបោកក្នុងឆ្នាំ២០១៤ប្តឹងបុរសបួននាក់ដោយលើកឡើងថា លោកស្រីត្រូវគេបោកបញ្ឆោតឲ្យវិនិយោគទឹកប្រាក់១លានដុល្លារទៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍ ឈ្មោះ Akra Agricultural Partnersរបស់ពួកគេ ដែលមិនដែលបានចាប់ផ្តើមប្រតិបត្តិការនោះ។ លោក សាន រិច្ឆឺ អ្នកជំនួញសញ្ជាតិខ្មែរ-អាមេរិក គឺជាចុងចោទតែម្នាក់គត់ដែលបានបង្ហាញខ្លួនពេលបើកសវនាការ។ អ្នកដែលត្រូវបានកាត់ទោសកំបាំងមុខមានឈ្មោះដូចជា ស៊ីចាន់ សីុវ អតីតប្រេសិតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ William Nojay សមាជិកសភាប្រចាំរដ្ឋញូវយ៉ក និង Thomas Willems អ្នកជំនួញជនជាតិអាមេរិក។ ចុងចោទបានជំទាស់ថា ការបើកជំនួញរួមគ្នាមានការបរាជ័យផ្នែកច្បាប់។ សំណុំរឿងនេះបានជាប់គាំងអស់រយៈពេលជិតមួយឆ្នាំ បន្ទាប់ពីភាគីទាំងពីរបានដាក់ជូននូវអ្វីដែលសន្មតថា ជាទឡ្ហីករណ៍បញ្ចប់ក្នុងសំណុំរឿងនេះកាលពីខែមិថុនាឆ្នាំមុន។ លោក លី សុផាណា អ្នកនាំពាក្យតុលាការបានបដិសេធមិនប្រាប់ពីមូលហេតុដែលនាំឲ្យមានការផ្អាកការបើកសវនាការដែលគ្រោងធ្វើឡើងកាលពីថ្ងៃម្សិលមិញនោះឡើយ។ ទោះជាយ៉ាងណា នៅក្នុងបណ្តឹងមួយចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនា ហើយប្រថាប់ត្រាដោយតុលាការនៅថ្ងៃទី១ខែកក្កដា លោកស្រី វេជ្ជបណ្ឌិត អេង លីគង់ បានលើកឡើងថា ថ្មីៗនេះលោកស្រីបានរកឃើញថា អ្នកស្រី ម៉ែន កុលវតី មិត្តភក្តិរបស់លោកស្រី និងជាសាក្សីម្នាក់ដែលលោកស្រីអញ្ជើញមកផ្តល់សក្ខីកម្មជួសមុខឲ្យលោកស្រីអំឡុងពេលបើកសវនាការនោះ គឺជាមិត្តភក្តិរបស់ចៅក្រម ស្វាយ តុញ ។ បណ្តឹងនេះមានខ្លឹមសារដូច្នេះថា “ខ្ញុំដាក់ពាក្យបណ្តឹងនេះប្តឹងចៅក្រម ស្វាយ តុញ ហើយស្នើសុំកុំឲ្យអនុញ្ញាតឲ្យគាត់បើកសវនាការជំនុំជម្រះសំណុំរឿងខាងលើដែលត្រូវធ្វើឡើងនៅថ្ងៃ ទី៤ខែកក្តដា ឆ្នាំ២០១៦…ព្រោះខ្ញុំដឹងយ៉ាងច្បាស់ថា ចៅក្រម ស្វាយ តុញ គឺជាមិត្តជិតដិតជាមួយអ្នកស្រី ម៉ែន កុលវតី “។ បណ្តឹងនេះលើកឡើងថា ចៅក្រម និងសាក្សីគឺជាអ្នកជិតខាងគ្នាក្នុងរាជធានីភ្នំពេញ ហើយក៏បានចោទប្រកាន់ផងដែរថា អ្នកស្រី ម៉ែន កុលវតី ថា ជាមិត្តភក្តិជាមួយលោក សាន រិច្ឆឺ ដោយអះអាងថា អ្នកទាំងពីរនេះបានបញ្ចុះបញ្ចូលលោកស្រី ឲ្យវិនិយោគនៅក្នុងក្រុមហ៊ុន Akra ។ លោកស្រីវេជ្ជបណ្ឌិត អេង លីគង់ បាននិយាយតាមទូរស័ព្ទថា “ខ្ញុំស្រឡាញ់គាត់ដូចមិត្តភក្តិ ឬបងប្អូន….[ប៉ុន្តែ] គាត់ស្ថិតក្នុងចំណោម មនុស្សបួននាក់ដែលព្យាយាមបោកយកលុយពីខ្ញុំ”។លោកស្រីបានបន្ថែមថា លោក ស្រី “មាន […]

The post សំណុំ​​​រឿង​​​​​​ពី​​​បទ​​​ឆបោក​​​​​​ពន្យារ​​​ពេល​​​បន្ទាប់ពី​​​មាន​​​បណ្តឹង​​​ប្តឹង​​​ចៅ​​​ក្រម​​​ appeared first on The Cambodia Daily.