Nani ​ចេញ​ពី​ Fenerbahce ​ទៅ​លេង​ឲ្យ​ Valencia

ក្លឹប​អេស្ប៉ាញ Valencia បាន​ប្រកាស​ទិញ​បាន​ ខ្សែ​បម្រើ​ Nani ឈ្មោះ​ពេញ​ Luis Carlos Almeida da Cunha ​មក​ពី​ក្លឹប​ទួរគី Fenerbahce ​ផ្លូវការ​ហើយ ក្នុង​តម្លៃ​​៨,៥​លាន​អឺរ៉ូ (៩,៣៩​លាន​ដុល្លារ) ហើយ​​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ នឹង​ចុះ​កុងត្រា​៣​ឆ្នាំ​ លេង​នៅ​កីឡដ្ឋាន​ Mestalla។

 

Nani ​ចេញ​ពី​ Fenerbahce ​ទៅ​លេង​ឲ្យ​ Valencia

ខ្សែ​បម្រើ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Nani (លេខ​១៧)

 

​ខ្សែ​បម្រើ​ស្លាប​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បច្ចុប្បន្ន​កំពុង​នៅ​ប្រទេស​បារាំង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ និង​កំពុង​ត្រៀម​ប្រកួត​ Euro 2016 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ទល់​នឹង​ជម្រើស​ជាតិ​វែល នៅ​យប់​នេះ។

 

Nani ​ចេញ​ពី​ Fenerbahce ​ទៅ​លេង​ឲ្យ​ Valencia

 

Nani លេង​ឲ្យ​ Fenerbahce ​បាន​មួយ​រដូវ​កាល​ បង្ហាញ​ខ្លួន​​បាន​៤៦​ប្រកួត ស៊ុត​បាន​១២​គ្រាប់​រដូវ​កាល​មុន បន្ទាប់​ពី​លេង​ឲ្យ​​ក្រុម​ Manchester United នៅ​ចន្លោះ​ឆ្នាំ​២០០៧-២០១៤ និង​ក្រុម​នៅ​ព័រទុយហ្គាល់​ Sporting Lisbon ​នៅ​ចន្លោះ​ឆ្នាំ​២០០៥-២០០៧ និង​២០១៤-២០១៥៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport-English