បទ​ថ្មី​របស់ ឱក សុគន្ធ​កញ្ញា បង្ហាញ​ពី​ទុក្ខសោក​ធ្វើ​ឱ្យគេ​អន្ទះសា​ចង់​ស្តាប់​បំផុត​

6 Videos


បទចម្រៀងថ្មីរបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលនឹងចេញលក់ក្នុង ពេលឆាប់ៗខាងមុខនេះ គឺជាប្រភេទបទចម្រៀងនិពន្ធបទភ្លេង និង ទំនុកច្រៀងថ្មីដែលបាន រៀបរាប់ពីស្នេហាទុក្ខសោក និង បេះដូងក្រៀមសិ្វត ក៏គួរឱ្យជក់ចិត្តបំផុត ។ ថ្វីត្បិតតែគេមិន បានប្រាប់ពីចំណងនៃបទចម្រៀងថ្មីនេះក៏ដោយ តែគេអាចទស្សន៍ទាយបានថា នៅពេល ដែលបទចម្រៀងនេះចេញជាផ្លូវការនោះ នឹងទទួលបាននូវការគាំទ្រយ៉ាងច្រើនពីអ្នកស្តាប់ ។

P9

បទ​ថ្មី​របស់ ឱក សុគន្ធ​កញ្ញា បង្ហាញ​ពី​ទុក្ខសោក​ធ្វើ​ឱ្យគេ​អន្ទះសា​ចង់​ស្តាប់​បំផុត​

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង Instagram ឱក សុគន្ធកញ្ញា បានបង្ហោះរូប ថតមួយប៉ុស្តិ៍ដ៏គួរឱ្យទាក់ទាញ ហើយថែមទាំងបានសរសេរថា «ពេលខ្លះក៏អន់ចិត្ត ពេលខ្លះ ចង់ស្រែកយំ តែប្រឹងទប់អារម្មណ៍ មិនចង់ឲ្យគេអាណិត មើលមករឹងមាំ ប៉ុន្តែធាតុពិតបេះ ដូងក្រៀមស្វិត តើអាចទ្រាំទេ…? ( បទថ្មីពី ឱក សុគន្ធកញ្ញា)» ។

បទ​ថ្មី​របស់ ឱក សុគន្ធ​កញ្ញា បង្ហាញ​ពី​ទុក្ខសោក​ធ្វើ​ឱ្យគេ​អន្ទះសា​ចង់​ស្តាប់​បំផុត​

គ្រាន់តែនាងបង្ហោះរូបថតដោយមានសរសេរបង្កប់នូវខ្លឹមសារបទចម្រៀងថ្មីខ្លះៗផងនោះបានធ្វើឱ្យមានអ្នក Comments ជាច្រើនសន្ទះសាចង់ស្តាប់បទចម្រៀងថ្មីមួយបទនេះ ខ្លាំងណាស់ ហើយថែមទាំងចង់ឱ្យចេញឱ្យបានឆាប់ថែមទៀតផង ។

បទ​ថ្មី​របស់ ឱក សុគន្ធ​កញ្ញា បង្ហាញ​ពី​ទុក្ខសោក​ធ្វើ​ឱ្យគេ​អន្ទះសា​ចង់​ស្តាប់​បំផុត​

សូមរំលឹកផងដែរថា តារាចម្រៀងលំដាប់ខ្ពស់ ឱក សុគន្ធកញ្ញា បច្ចុប្បន្នកំពុងតែធ្វើ ឱ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍ទៅលើរូបនាងកាន់តែច្រើនឡើងតាមរយៈនៃការតុបតែ ងខ្លូនប្លែកៗ និង បទចម្រៀងថ្មីៗ ។ អ្នកចម្រៀងរូបនេះនៅតែស្ថិតក្នុងបេះដូងយុវវ័យជាប់ ជានិច្ច ហើយសន្ទុះនៃការគាំទ្រក៏ចេះតែកើនឡើផងដែរ ៕ យ៉ានុ

បទ​ថ្មី​របស់ ឱក សុគន្ធ​កញ្ញា បង្ហាញ​ពី​ទុក្ខសោក​ធ្វើ​ឱ្យគេ​អន្ទះសា​ចង់​ស្តាប់​បំផុត​
បទ​ថ្មី​របស់ ឱក សុគន្ធ​កញ្ញា បង្ហាញ​ពី​ទុក្ខសោក​ធ្វើ​ឱ្យគេ​អន្ទះសា​ចង់​ស្តាប់​បំផុត​