ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ដែល​ញុះញង់​កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើ​កូដកម្ម

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ដែល​ញុះញង់​កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើ​កូដកម្ម



កំពត ​៖​ ស្នងការដ្ឋាន​ខេត្ត​កំពត​ បាន​ធ្វើការ​ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៣​នាក់​ ដែល​ញុះញង់​កម្មករ​រោងចក្រ​កាត់ដេរ ​មាន​ទីតាំងនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុរភី ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ​ឲ្យ​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦​ រហូតដល់​ថ្ងៃ​ទី​៥ ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ។

ពួកគេ​បាន​ដឹកនាំ កម្មករ ​យក​តុ​-​កៅអី​ បិទ​ផ្លូវ​រោងចក្រ​មិន​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ចេញ​ចូល​បាន​ ហើយ​ញុះញង់​មិន​ឲ្យ​កម្មករ​ចូល​ធ្វើការ​ទៀត​ផង។

លុះ​នៅ​ម៉ោង​១៨​និង​០០​នាទី​ថ្ងៃ​ដដែល ក្រុម​អន្តរាគមន៍ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​នគរបាល​ខេត្ត​កំពត បាន​ឃាត់​គូកន​២​នាក់​ទៀត​ គឺ​១-​ឈ្មោះ​សុខ ស៊ី​ដែន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ មុខរបរ​មន្ត្រី​សហព័ន្ធ​សហជីព​សេរី​កម្មករ​ខ្មែរ មាន​ស្រុកកំណើត​ភូមិ​កណ្ដាញ់​ ឃុំ​បន្ទាយមាស ស្រុក​បន្ទាយមាស ​ខេត្ត​កំពត​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ២-ឈ្មោះ មាស តូ​ក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មន្ត្រី​សហព័ន្ធ​សហជីព​សេរី​កម្មករ​ខ្មែរ​ មាន​ស្រុកកំណើត​ភូមិ​ច​ន្ត្រី ឃុំ​ចន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ទី៣.​ឈ្មោះ​យិន សំបូរ ​ភេទប្រុស​ អាយុ​៣០ឆ្នាំ ​​ជា​អគ្គលេខាធិការ​រង​សម្ព័ន្ធ​សហជីព​ពលកម្ម​កម្ពុជា ស្នាក់នៅ​ភ្នំពេញ។ ពួកគេ​ត្រូវ​ចោទ​ពី​បទ​ “ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស”៕

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ដែល​ញុះញង់​កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើ​កូដកម្ម