មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ អាង​បុណ្យស័ក្ដិ​ ប្រើប្រាស់​អំណាច​របស់​ខ្លួន​ បង្ក​ឲ្យ​ភាព​ភ្ញាក់ផ្អើល​ពេញ​សាលា សង្កាត់

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ អាង​បុណ្យស័ក្ដិ​ ប្រើប្រាស់​អំណាច​របស់​ខ្លួន​ បង្ក​ឲ្យ​ភាព​ភ្ញាក់ផ្អើល​ពេញ​សាលា សង្កាត់



មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ អាង​បុណ្យស័ក្ដិ​ ប្រើប្រាស់​អំណាច​របស់​ខ្លួន​ បង្ក​ឲ្យ​ភាព​ភ្ញាក់ផ្អើល​ពេញ​សាលា សង្កាត់
ព្រះសីហនុ ​៖​ បុរស​ចំណាស់​ម្នាក់​ ដែល​អះអាង​ថា ​រូប​គាត់ ជា​សមាជិក​ព្រឹទ្ធសភា ព្រោះតែ យល់ថា ខ្លួន​ជា​មន្ត្រី​ជាន់​ខ្ពស់​មាន​បុណ្យស័ក្ដិ​មាន​អំណាច​ នៅ​រសៀល ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ២០១៦​ បាន​ទៅ​ធ្វើ​ការ​គំរាម​ទៅដល់​មន្ត្រី​រដ្ឋបាល​សង្កាត់ លេខ ១​ក្រុងព្រះសីហនុ ទាមទារ​ដក​យក​ឯកសារ កិច្ច​សន្យា​ផ្ទេរសិទ្ធិ​ដីធ្លី​មួយ​កន្លែង​ ប៉ុន្តែ​ជា​លទ្ធផល​បំណង​របស់​គាត់​មិនបាន សម្រេច​ក៏​ផ្ទុះ កំហឹង​ឡើង ជាហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ៗ សាលា សង្កាត់ ជាពិសេស​គឺ​ប្រជាពលរដ្ឋ​ជាច្រើន​ ដែល​មាន​វត្តមាន នាំ​កូន​ចៅ​មក​ចុះឈ្មោះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី។

លោក​ង៉ែត ចាន់ធូ ជា​ប្រជាពលរដ្ឋ​ម្នាក់ ​ក្នុង​ចំណោម​ ប្រជាពលរដ្ឋ​ជាច្រើន​ ដែល​មាន​វត្តមាន​ក្នុង​សាលាសង្កាត់​លេខ​១​ ក្នុង​ពេល​កើតហេតុ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ វា​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នៅ​ពេល​រូប​គាត់​ឃើញ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ មាន​អង្គរក្ស​ការពារ ជិះ​រថយន្ត​ស្លាក​លេខ មន្ត្រី​រាជ ការ​ស៊េរី​ទំនើប មក​ធ្វើការ​ចាប់​បង្ខំ ឲ្យ​មន្ត្រី​រដ្ឋបាល​សង្កាត់​លេខ​១ ប្រគល់ ឯកសារ ផ្ទេរសិទ្ធិ​ដីធ្លី មួយ​កន្លែង​ដែល​មិនមែន​ជា​កិច្ចសន្យា​របស់​ខ្លួន តែ​ដល់ពេល​អាជ្ញាធរ​សង្កាត់​មិន ព្រម​ឲ្យ​ក៏​កើត​ជា​កំហឹង ស្រែក​ឡូឡា​ដោយ​ចោទ​ថា ឯកសារ​នោះ​ជា​ឯកសារ​ក្លែងក្លាយ បង្ក​ភាព​ភ្ញាក់ផ្អើល​ក្នុង ពេលនោះ​តែម្តង​ទៅ។

ជុំវិញ​បញ្ហា​ខាង​លើ​នេះ មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​លេខ​១​បាន​និយាយ​ថា លោក​ឈិ​ត គឹម យា​ត ​មន្ត្រី​ជាន់​ខ្ពស់​សមាជិក​ព្រឹទ្ធសភា នៅ​រសៀល​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០១៦ ​គាត់​បាន​នាំ​បុរស​ម្នាក់​ឈ្មោះ​ចាន់ ប៊ុន លី ដាក់ពាក្យ​ស្នើសុំ​ថតចម្លង​ឯកសារ​ផ្ទេរសិទ្ធិ​ដីធ្លី​ចំនួន​២​ច្បាប់​ ដែល​មាន​លេខ​៨២១​និង​លេខ​៨២៣​ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១៥ (​ជា​លិខិតបញ្ជាក់​ដី​របស់​លោក ចាន់​ ប៊ុនលី ផ្ទេរសិទ្ធិ​ឲ្យ​គេ​)​។ មន្ត្រី​រដ្ឋបាល​សង្កាត់​លេខ​១ ក្រោយ​ពី​ធ្វើ​ថតចម្លង ឯកសារ​ខាង​លើ​រួច​ក៏បាន​យក​ឯកសារ​នោះ ប្រគល់​ទៅ​ឲ្យ​លោក ឈិ​ត គឹមយា​ត ជា​សមាជិក​ព្រឹទ្ធសភា ប៉ុន្តែ​លោក​ មិន​ព្រម​យក​ភ្លាមៗ​ទេ​ គឺ​គាត់​បាន​សុំ​ឯកសារ ដើម្បី​យក​ថត​តាម​ទូរស័ព្ទ ថត​តាម អាយ ផេ​ក បន្ថែម​ទៀត ហើយ​ចុងក្រោយ​គាត់​បាន​ដណ្ដើម​យក​ឯកសារ​ច្បាប់ដើម​នោះ​យក​តែ​ម្ដង ដោយ​និយាយ​ថា ឯកសារ​នោះ ​ជា​ឯកសារ​ក្លែងក្លាយ ជាហេតុ​ធ្វើ​មាន​បញ្ហា ជជែក​គ្នា​យ៉ាង ខ្លាំងក្លា​ក្នុង​ពេល​​នោះ​ផង​ដែរ។ ដោយសារ​តែ មន្ត្រី​រដ្ឋបាល​សង្កាត់ មិន​ព្រម​ប្រគល់​ឲ្យ (​ឯកសារ​ដើម​) លោក ឈិ​ត គឹមយា​ត ដែល​អះអាង​ថា ខ្លួន​គាត់​ជា​មន្ត្រី​ធំ​សមាជិក​ព្រឹទ្ធសភា នោះ បាន​ធ្វើ ការ​បញ្ជាក់​ថា ចំពោះ​អ្វី​ដែល​ជា​ការ​ចោទប្រកាន់​ថា រូប​គាត់​បាន ប្រើប្រាស់ អំណាច​បំពាន ទៅលើ មន្ត្រី​រដ្ឋបាល​សង្កាត់​លេខ​១​នោះ វា​ជា​រឿង​មិន​ពិត​នោះ​ទេ ប៉ុន្តែ នៅ​រសៀល​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោក ពិតជា​បាន​ទៅ​សាលាសង្កាត់ លេខ​១​ក្រុង ព្រះសីហនុ សុំ​ថតចម្លង ឯកសារ​ពាក់ព័ន្ធ​ការផ្ទេរសិទ្ធិ​ដីធ្លី របស់ ឈ្មោះ​ចាន់ ប៊ុនលី មួយ​ចំនួន ពិតមែន ដោយ​យល់ថា ឯកសារ នោះ ក្លែងក្លាយ ហើយ​ការ​ថត​ចម្លង​នេះ គឺ​ទុក​សម្រាប់​ដាក់ ជូន​តុលាការ ពិនិត្យ​ធ្វើ កោសល្យវិច័យ​និង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​តែប៉ុណ្ណោះ។

បើ​ទោះ​ជា​យ៉ាងណាក៏ដោយ ជុំវិញ ទង្វើ របស់ លោក ឈិ​ត​គឹម យា​ត ​បាន​ធ្វើ​ខាង​លើ​នេះ​ ត្រូវ​បាន​មហាជន​ទូទៅ​ធ្វើ​ចោទ​ប្រកាន់​ថា វា​ជា​អំពើ ផ្ទុយ​ពីរ​ផ្លូវច្បាប់​ទាំងស្រុង ពី​ព្រោះ​ថា ឯកសារ​ដែល​រដ្ឋបាល​សង្កាត់​រក្សាទុក មានរឿង​អ្វី ជា​ឯកសារ​ក្លែង ក្លាយ​នោះ ហើយ​មាន​ហេតុផល​អ្វីខ្លះ ដែល​បញ្ជាក់​ថា ​ឯកសារ​ទាំងនោះ​ជា​ឯកសារ ក្លែងក្លាយ។ ប៉ុន្តែ ជុំវិញ​បញ្ហា​នេះ បើ​លោក ឈិ​ត គឹម យា​ត សង្ស័យ​ថា​ ជា​ឯកសារ​ក្លែងក្លាយ លោក ឈិ​ត គឹម យា​ត គួរ​ណាស់​ដាក់​ពាក្យ​បណ្ដឹង​ទៅ សាលា​ដំបូង ដើម្បី​នាំ​យក​ឯកសារ នោះ​ទៅ​ធ្វើ​កោសល្យវិច័យ​ស្វែងរក​ការពិត មិន​ត្រូវ​ប្រើប្រាស់​អំណាច​របស់​ខ្លួន ចូល​ទៅ​ដណ្ដើម ដូច​ចោរប្លន់​បែបនេះ​ទេវា​អាក្រក់​មើល​ណាស់៕
មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ អាង​បុណ្យស័ក្ដិ​ ប្រើប្រាស់​អំណាច​របស់​ខ្លួន​ បង្ក​ឲ្យ​ភាព​ភ្ញាក់ផ្អើល​ពេញ​សាលា សង្កាត់
មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ អាង​បុណ្យស័ក្ដិ​ ប្រើប្រាស់​អំណាច​របស់​ខ្លួន​ បង្ក​ឲ្យ​ភាព​ភ្ញាក់ផ្អើល​ពេញ​សាលា សង្កាត់