មូលហេតុ បណ្ដាលឱ្យ ទារក ស្លាប់ ក្នុងពោះ

មូលហេតុ បណ្ដាលឱ្យ ទារក ស្លាប់ ក្នុងពោះ

ការស្លាប់ទារកក្នុងផ្ទៃ គឺបណ្ដាលមកពីមូលហេតុធម្មជាតិ ។ គ្រោះថ្នាក់នេះអាចកើតមាន មុនពេលសម្រាលកូន ឬក្នុងកំឡុងពេលសម្រាលកូន ។ ទារក ស្លាប់ក្នុងផ្ទៃ មូលហេតុ ដែលបណ្ដាលឱ្យទារកស្លាប់ក្នុងផ្ទៃរួមមានដូចជា៖ ·បញ្ហាជាមួយទងសុក ដែលជាសរីរាង្គ បញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹម ទៅឱ្យទារកក្នុងផ្ទៃ ។
·បញ្ហាដំណពូជ ជាមួយទារកក្នុងផ្ទៃ
·រោគឆ្លង ពីម្ដាយទៅទារក

·និងបញ្ហារាងកាយដទៃទៀត មាននៅក្នុងគភ៌ ប្រមាណពាក់កណ្ដាលនៃគ្រោះថ្នាក់កូនស្លាប់ក្នុងផ្ទៃនេះ មិនដឹងពីមូលហេតុ ។ប្រសិនបើការស្លាប់ទារកក្នុងផ្ទៃនេះ កើតឡើងមុនពេលសម្រាល វេជ្ជបណ្ឌិតអាចប្រើថ្នាំឱ្យឆាប់សម្រាលកូន ឬអនុវត្ដការវះកាត់ ដើម្បីយកទារក ដែលស្លាប់នោះចេញពីផ្ទៃម្ដាយ ។ នៅក្នុងករណីមួយចំនួន អ្នកអាចរង់ចាំ រហូតដល់អ្នកឆ្លងទន្លេ ដោយខ្លួនឯង ។ បញ្ហានេះអាចអនុវត្ដន៍ទៅបាន លុះត្រាតែទារកស្លាប់ក្នុងផ្ទៃ ក្នុងរយៈពេល ២សប្ដាហ៍ មុនថ្ងៃសម្រាល ។ ការប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស អាចជួយដោះស្រាយ ការភ័យព្រួយចំពោះគ្រោះថ្នាក់នេះបាន ។ លើកក្រោយប្រសិនបើអ្នកព្យាយាម ឱ្យមានកូនម្ដងទៀត ចូរឧស្សាហ៍ប្រឹក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះ ។ស្រ្ដី ជាច្រើនដែលធ្លាប់មានកូនស្លាប់ក្នុងផ្ទៃ បន្ដមានកូនប្រកបដោយសុខភាពល្អ ៕

ប្រភព៖ iknow

  • មូលហេតុ បណ្ដាលឱ្យ ទារក ស្លាប់ ក្នុងពោះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:សុខភាព
Tags: