ហាងកាហ្វេ PARK CAFE ក្នុងខណ្ឌចំការមន ត្រូវអគ្គិភ័យឆាបឆេះ

ភ្នំពេញ ៖ មានអគ្គិភ័យឆាបឆេះក្នុងហាងកាហ្វេ PARK CAFE បង្កអោយភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ១២៧៨ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីគ្រោះអគ្គិភ័យនេះគឺបណ្តាលមកពីផ្ទុះធុងហ្គាសបង្កជាអណ្តាតភ្លើងឆេះបែបនេះតែម្តង ។ ក្នុងការជួយអន្តរាគមន៍សង្គ្រោះអគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប៦គ្រឿង ។

ប្រភពបានឲ្យដឹងទៀតថា រហូតមកដល់ម៉ោង៥និង៥៩នាទីថ្ងៃដដែល ទើបបាញ់ពន្លត់ភ្លើងទាំងស្រុងអគ្គិភ័យនេះបណ្ដាលមកពីផ្ទុះធុងហ្គាស តែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ ៕

ហាងកាហ្វេ PARK CAFE ក្នុងខណ្ឌចំការមន ត្រូវអគ្គិភ័យឆាបឆេះ ហាងកាហ្វេ PARK CAFE ក្នុងខណ្ឌចំការមន ត្រូវអគ្គិភ័យឆាបឆេះ ហាងកាហ្វេ PARK CAFE ក្នុងខណ្ឌចំការមន ត្រូវអគ្គិភ័យឆាបឆេះ ហាងកាហ្វេ PARK CAFE ក្នុងខណ្ឌចំការមន ត្រូវអគ្គិភ័យឆាបឆេះ

ប្រភព៖ nokorwatnews

  • ហាងកាហ្វេ PARK CAFE ក្នុងខណ្ឌចំការមន ត្រូវអគ្គិភ័យឆាបឆេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:កំសាន្ត
Tags: