លោក Putin ផ្ញើ​សារ​ទៅ​លោក Obama សុំ​ត្រូវ​គ្នា​វិញ​ដូចដើម…

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារមួយទៅកាន់លោកប្រធានាធិបតីអាមេរិក លោក Barack Obama ដើម្បីអបអរថ្ងៃឯករាជ្យជាតិអាមេរិក Independence Day ដែលគេធ្វើឡើងនៅថ្ងៃទី៤ ខែកក្កដា ដោយនៅក្នុងសារអបអរនោះ លោក Putin បានបញ្ជាក់ពីការដែលចង់ឲ្យមហាអំណាចទាំង២នេះ មានទំនាក់ទំនងល្អដូចមុនវិញ ។
“ប្រវត្តិនៃទំនាក់ទំនងរវាងរុស្សី និងអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា បើសិនជាយើងរក្សាបានភាពស្មើគ្នាក្នុងឋានៈជាដៃគូទ្វេភាគី និងគោរពផលប្រយោជន៍ផ្នែកច្បាប់គ្នាទៅវិញទៅមក នោះយើងនឹងទទួលបានភាពជោគជ័យ ក្នុងការដោះស្រាយវិបត្តិអន្តរជាតិ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំង២ ក៏ដូចជាសម្រាប់មនុស្សជាតិផងដែរ” នេះជាអ្វីដែលលោក Putin សរសេរទៅកាន់លោក Obama ។
រដ្ឋាភិបាលក្រឹមឡាំងក៏បានថ្លែងឲ្យដឹងដែរថា លោក Putin ចង់ឲ្យមានការរៀបចំកិច្ចពិភាក្សាគ្នាមួយ រវាងរុស្ស៊ី និងអាមេរិក ដោយផ្អែកលើគោលជំហរស្វែងរកផលប្រយោជន៍ សម្រាប់ដោះស្រាយបញ្ហាដែលពិភពលោកកំពុងជួបប្រទះ ។ ទោះជាយ៉ាងនេះក្ដី សេតវិមានអាមេរិកបានធ្វើការបដិសេធចោល ពេលត្រូវបានសុំការអត្ថាធិប្បាយជុំវិញសាររបស់លោក Putin នេះ ។

គួរបញ្ជាក់ថា សាររបស់លោក Putin នេះ ធ្វើឡើងក្នុងខណៈដែលមហាអំណាចទាំង២ កំពុងប្រឈមមុខដាក់គ្នាជាខ្លាំង ជុំវិញការចល័តនាវាចម្បាំង និងយន្តហោះចម្បាំងប្រកៀកប្រកិតគ្នា ហើយម្យ៉ាងវិញទៀត ព្រោះតែប្រទេសទាំង២មានគំនិតខុសគ្នា ក្នុងការដោះស្រាយវិបត្តិសង្គ្រាមស៊ីវិលនៅស៊ីរី ៕

លោក Putin ផ្ញើ​សារ​ទៅ​លោក Obama សុំ​ត្រូវ​គ្នា​វិញ​ដូចដើម…

ប្រភព៖ kqube

  • លោក Putin ផ្ញើ​សារ​ទៅ​លោក Obama សុំ​ត្រូវ​គ្នា​វិញ​ដូចដើម…已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:ជីវិតនិងសង្គម
Tags: