តាម​ពិត​ទឹកត្រី​​វៀតណាម ភាគ​ច្រើន​មិន​មែន​ផលិត​ពី​ត្រី​ឡើយ

យើងគ្រប់គ្នាបានដឹងហើយថា ត្រីបានដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងការផលិតទឹកត្រី ដែលជាអាហារដ៏ពេញនិយមបំផុតរបស់ប្រទេសវៀតណាម។ ផ្ទុយទៅវិញ ផលិតផលទឹកត្រីភាគច្រើននៅក្នុងប្រទេសវៀតណាម មិនមែនសុទ្ធតែយកត្រីពិតប្រាកដមកធ្វើជាគ្រឿងផ្សំទាំងអស់ឡើយ។

តាម​ពិត​ទឹកត្រី​​វៀតណាម ភាគ​ច្រើន​មិន​មែន​ផលិត​ពី​ត្រី​ឡើយ

យោងតាមប្រភពព័ត៌មានវៀតណាម tuoitrenews បានឲ្យដឹងថា ទឹកត្រីដែលផលិតដោយក្រុមហ៊ុនម្ហូបអាហារល្បីៗ គឺគេបានប្រើប្រាស់គ្រឿងផ្សំជាច្រើនដូចជា ធាតុផ្សេងៗពីត្រី រសជាតិ ពណ៌ ជាតិផ្អែម និងធ្វើឲ្យទុកបានយូរ។ ពួកគេបានផ្សព្វផ្សាយផលិតផលតាមរយៈយុទ្ធនាការផ្សេងៗ ដើម្បីផ្សព្វផ្សាយពីគុណភាព និងអត្ថប្រយោជន៍ផ្សេងៗ នៃផលិតផលរបស់ពួកគេ។ ពួកគេបានគិតថា ផលិតផលរបស់ពួកគេបានបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ ដែលអាចដាក់លក់នៅលើទីផ្សារបាន ប៉ុន្តែការពិតវាមិនអាចហៅថាទឹកត្រីបានឡើយ ដោយសារតែវិធីសាស្ត្រក្នុងការផលិតរបស់ពួកគេមិនត្រឹមត្រូវតាមស្តង់ដារពិតប្រាកដ។

បើតាមស្តង់ដារវៀតណាមឆ្នាំ២០១២ ដែលបានកំណត់ស្តង់ដារចំណីអាហារ បានទទួលស្គាល់ថា ទឹកត្រីត្រូវតែជាវត្ថុរាវដែលបានចម្រាញ់ចេញពីត្រី ដោយប្រើប្រាស់អំបិលសមុទ្រ និងផ្អាប់ទុកក្នុងធុងឈើ យ៉ាងហោចណាស់១០ខែ។ អ្នកជំនាញផ្នែកសុខភាព បានឲ្យដឹងថា ការផលិតទឹកត្រីបែបប្រពៃណី ធ្វើឲ្យអ្នកទទួលទានមានសុខភាពល្អ ជាងការផលិតរបស់ឧស្សាហកម្ម ដោយសារតែវាផ្ទុកទៅដោយកម្រិតអាហ្សូត (Nitrogen) ខ្ពស់។ ជាទូទៅទឹកត្រីតាមបែបប្រពៃណី ត្រូវបានផលិតចេញពីត្រីទឹកប្រៃមួយប្រភេទ មានឈ្មោះថា «Anchovy» ខុសពីផលិតផលទឹកត្រីផ្សេងៗដែលមានរសជាតិ និងផលិតចេញពីត្រីខុសៗគ្នា ដូចជា ត្រីសាម៉ុង និងត្រីស្បៃកា ជាដើម។

តាមការស្ទង់មតិថ្មីមួយបានឲ្យដឹងថា វៀតណាមប្រើប្រាស់ទឹកត្រីអស់ប្រមាណជា ២០០លានលីត្រក្នុងមួយឆ្នាំៗ ដោយ ៧៥%គឺជាទឹកត្រីបែបទំនើបដែលមានតម្លៃទៅ ៤០ ០០០ដុង (១.៧៩ដុល្លារ) ខណៈទឹកត្រីដែលផលិតតាមបែបប្រពៃណី អាចមានតម្លៃខ្ពស់រហូតដល់ទៅ ៧០ ០០០ដុង (៣.១៣ដុល្លារ) ក្នុងមួយដប។

យ៉ាងណាមិញ លោកស្រី Nguyen Thi Tinh ប្រធានសមាគម «Ho Chi Minh City Fish Sauce Association» បាននិយាយថា ផលិតផលដែលមិនបានបំពេញតាមស្តង់ដារទឹកត្រីបែបប្រពៃណី មិនគួរណាដាក់ស្លាកថាជាទឹកត្រីឡើយ៕

តាម​ពិត​ទឹកត្រី​​វៀតណាម ភាគ​ច្រើន​មិន​មែន​ផលិត​ពី​ត្រី​ឡើយ

តាម​ពិត​ទឹកត្រី​​វៀតណាម ភាគ​ច្រើន​មិន​មែន​ផលិត​ពី​ត្រី​ឡើយ

ប្រភព៖ sabay

  • តាម​ពិត​ទឹកត្រី​​វៀតណាម ភាគ​ច្រើន​មិន​មែន​ផលិត​ពី​ត្រី​ឡើយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:ជីវិតនិងសង្គម
Tags: