ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

លោក Li Zuming ជាកម្មករកសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយនៅខេត្តអានហ៊ុយ ភាគខាងកើតប្រទេសចិន កំពុងព្រួយបារម្ភពីជោគវាសនាជ្រូកទាំង ៦០០០ក្បាលរបស់គាត់ដែលត្រូវទឹកជំនន់លិចរយៈពេលជាង២០ម៉ោង។

ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

យ៉ាងណាក្ដី ក្រោយទិដ្ឋភាពគ្រោះថ្នាក់បែបនេះត្រូវបានចែកចាយពេញបណ្ដាញសង្គម ក្រុមកម្មកររបស់របស់ក្រុមហ៊ុនកសិកម្មក្នុងស្រុកមួយ រួមទាំងអ្នកស្ម័គ្រចិត្តជាច្រើននាក់ទៀត បានទៅដល់កសិដ្ឋានជនលិច ដើម្បីជួយប្ដូរទីតាំងជ្រូករាប់ពាន់ក្បាលនេះ។

Li Xiaobo ជាម្ចាស់កសិដ្ឋានបានប្រាប់សារព័ត៌មានចិន China Daily ថា មនុស្សប្រមាណ៦០នាក់ បានមកជួយដល់កសិដ្ឋានគាត់ រួមទាំងកម្មកររបស់ក្រុមហ៊ុន Xishang Group និងអ្នកស្ម័គ្រចិត្តមួយចំនួនទៀត។ ជ្រូកខ្លះបានលង់ទឹកងាប់ហើយដែរ។

លោក Li បន្តថា ក្នុងស្រុក Shucheng នៃខេត្តខាងលើ បានទទួលរងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ហើយកង្វល់របស់គាត់ធំបំផុត គឺជ្រូករាប់ពាន់ក្បាលចាំបាច់ផ្ទេរទៅកន្លែងសុវត្ថិភាពជាបន្ទាន់ ហើយមានតែរថយន្ត Truck ធំៗប៉ុណ្ណោះ ទើបអាចបើកចូលដឹកជ្រូកនៅកន្លែងលិចបាន។

គាត់បន្ថែមថា ”គាត់ចង់លក់ជ្រូកទាំងនេះតែម្ដង ប៉ុន្តែវាពិបាកលក់ដោយសារចំនួនជ្រូកច្រើនពេកក្នុងពេលតែមួយ គ្មានឈ្មួញណាទិញច្រើនឡើយ”។ តម្លៃជ្រូក ថ្លៃធម្មតាដូចពីមុន ប៉ុន្តែថ្លៃឈ្នួលផ្ទេរនឹងកើនឡើងខ្ពស់៕

ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ

ប្រភព៖ sabay

  • ទឹក​​ជំនន់​​នៅ​ចិន​​​​លិច​​កសិដ្ឋាន​ចិញ្ចឹម​​ជ្រូក​​៦០០០​ក្បាល ម្ចាស់​បាន​ត្រឹម​ឈរ​យំ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:ជីវិតនិងសង្គម
Tags: