ប៉ុន្មាន​ចំណុច​នេះ ធ្វើ​ឲ្យ​ត្រកូល Lexus RX មួយ​ទឹក​ស៊ី​ដាច់​ម៉ាក​ដទៃ

Lexus RX 300, 330 និង 350 សុទ្ធជាម៉ាករថយន្តពេញនិយមនៅស្រុកខ្មែរ។ ផ្អែកលើកត្តាប៉ុន្មានចំណុចខាងក្រោម Lexus មួយទឹកប៉ុន្មានស៊េរីនេះ ក្លាយជារថយន្តមានប្រជាប្រិយភាពខ្លាំង រហូតប្រជាជនខ្មែរចូលចិត្តទិញជិះពេញប្រទេស។

ប៉ុន្មាន​ចំណុច​នេះ ធ្វើ​ឲ្យ​ត្រកូល Lexus RX មួយ​ទឹក​ស៊ី​ដាច់​ម៉ាក​ដទៃLexus RX 330 ស៊េរី ២០០៤ (រូបផ្តល់សិទ្ធដោយ ហាងឡាន 888) 

១. គ្រឿងបន្លាស់៖ បើនិយាយពីគ្រឿងបន្លាស់ ពុំមែនជាបញ្ហានោះទេ សម្រាប់ពពួករថយន្ត Lexus RX 300, 330 និង 350 គ្រប់ស៊េរី។ ដោយសារ Lexus ជាផ្នែកមួយរបស់ Toyota ទើបគ្រឿងបន្លាស់ មិនចេះខ្វះឡើយ ពេលត្រូវការផ្លាស់ប្ដូរម្តងៗ។

២. ប្រព័ន្ធខាងក្នុងទំនើប ធៀបនឹងរថយន្តមួយទឹកប្រហាក់ប្រហែលគ្នា៖ ប្រព័ន្ធខាងក្នុងរបស់ Lexus RX 300 និង 330 ជាដើម ទំនើបជាងពពួកស៊េរី Highlander។ ដូច្នេះសម្រាប់អ្នកមានជីវភាពល្មម អាចលៃលកទិញយកទៅប្រើប្រាស់បាន។

ប៉ុន្មាន​ចំណុច​នេះ ធ្វើ​ឲ្យ​ត្រកូល Lexus RX មួយ​ទឹក​ស៊ី​ដាច់​ម៉ាក​ដទៃរូប៖ Clublexus

៣. រូបរាង៖ រូបរាង Lexus 330 មួយទឹក មើលទៅនៅរាងថ្មី អាចទៅណាមកណាចុះចំណោមគេ។ ម្យ៉ាងទៀត រាងប៉ុណ្ណេះ Lexus ប៉ុន្មានស៊េរីនេះ អាចដាក់គ្រួសារអ្នកមួយគ្រួសារមានគ្នា ៦, ៧ នាក់បានដោយគ្មានបញ្ហា។

ប្រសិនបើអ្នកចង់បាន Lexus កាន់តែទំនើប និងរាងកាន់តែស្អាត អាចទិញពួកស៊េរីចាប់ពី ២០០៤ ឡើង។

៤. កម្រិតស៊ីប្រេងសាំង៖ Lexus RX 300 និង 330 ជាដើម ជាប្រភេទរថយន្តម៉ាស៊ីនធំ តែកម្រិតស៊ីសាំងនៅតែអាចទទួលយកបានសម្រាប់អ្នកប្រើប្រាស់។ ចម្ងាយផ្លូវ ១០០គ.ម ស៊ីសាំងប្រមាណពី ១៣ ទៅ ១៤ លីត្រ។

បើតាមលោក គីម ហួត ម្ចាស់ហ្ការ៉ាស់កែច្នៃរថយន្ត VKH អះអាងថា អ្នកជិះ Lexus RX មួយទឹកខ្លះ រអ៊ូរឿងឡានស៊ីសាំងនោះ អាចបណ្ដាលមកពីពួកគេមិនសូវបានថែទាំប្រព័ន្ធសាំងត្រឹមត្រូវនិងដិតដល់ ទើបធ្វើឲ្យឡានខ្លួនស៊ីសាំងខ្លាំង។

៥. តម្លៃ៖ មុននឹងសម្រេចចិត្តទិញរថយន្តប្រភេទ SUV គេតែងគិតដល់ Lexus មុនគេ ព្រោះវាមានច្រើនជម្រើសហើយតម្លៃ ពី ១៤ ០០០ ដុល្លារឡើងទៅ សម្រាប់ម៉ូដែល Lexus 300 ស៊េរី ២០០២។

៦. ពេលលក់ចេញ៖ លោក គីម ហួត អះអាងថា បើតាមបទពិសោធន៍ជាមួយរថយន្តរយៈពេលយូរឆ្នាំមកនេះ ស៊េរីពួក Lexus RX មួយទឹកនេះ លក់ចេញមិនសូវខាតច្រើនដូចស៊េរីដទៃឡើយ ដោយសារវាជាប្រភេទរថយន្តពេញនិយមស្រាប់ក្នុងប្រទេសកម្ពុជា៕

ប្រភព៖ sabay

  • ប៉ុន្មាន​ចំណុច​នេះ ធ្វើ​ឲ្យ​ត្រកូល Lexus RX មួយ​ទឹក​ស៊ី​ដាច់​ម៉ាក​ដទៃ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:កំសាន្ត
Tags: