​ការ​​ស្រាវជ្រាវ​​៖​នារី​​​​​ធ្វើការ​​​នៅ​កន្លែង​កម្សាន្ត​​​​​ក្នុង​១២០​នាក់​ រក​ឃើញ​​​​២៨​នាក់​​​​​​​ប្រើ​គ្រឿងញៀន

ក្រុងតាខ្មៅ៖ តាមបទបង្ហាញរបស់លោកស្រី ម៉ុន ស្រីណុច ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអនុវត្តន៍ បានឲ្យឃើញថា មាននារីចំនួន៩១៨នាក់ ដែលកំពុងបម្រើការនៅកន្លែងកម្សាន្តសប្បាយ ហើយក្រុមរបស់អ្នកស្រីបានជ្រើសយកនារីតែចំនួន១២០នាក់ ដោយបានរកឃើញក្នុងនោះ មានអ្នកប្រើគ្រឿងញៀន២៨នាក់
នេះបើយោងតាមប្រភពពីទំព័រ Facebook អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ ខណៈឯកឧត្ដម ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមបិទការសិក្សាស្រាវជ្រាវបង្ការមេរោគអេដស៍ និងគ្រឿងញៀន នៅក្រុងតាខ្មៅ ដែលមានការចូលរួមពីក្រសួងសុខាភិបាល តំណាងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្ដាល មន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមូលដ្ឋានក្រុង សង្កាត់ អង្គការ FHI360 និងសមាគមនារី CWPD ។
ជាមួយគ្នានេះ លោកស្រីមាច សុធារី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអនុវត្តន៍ បានប្រាប់ពីគោលបំណងនៃការសិក្សាស្រាវជ្រាវថា គឺដើម្បីផ្សព្វផ្សាយបង្ការពីបញ្ហាគ្រឿងញៀន និងជំងឺអេដស៍ ដល់នារីក្រុមនារីដែលបាននឹងកំពុងបម្រើការងារនៅកន្លែងកំសាន្ត និងជួយពួកគាត់ឲ្យមានការងារធ្វើតាមរយៈការជួយផ្ដល់ប្រាក់កម្ចី ដើម្បីពួកគាត់អាចប្រកបរបរខ្នាតតូចបាន។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធអង្គការ FHI360 សមាគមនារី cwpd ដែលបានសហការធ្វើការងារសិក្សាស្រាវជ្រាវនេះ៕

​ការ​​ស្រាវជ្រាវ​​៖​នារី​​​​​ធ្វើការ​​​នៅ​កន្លែង​កម្សាន្ត​​​​​ក្នុង​១២០​នាក់​ រក​ឃើញ​​​​២៨​នាក់​​​​​​​ប្រើ​គ្រឿងញៀន ​ការ​​ស្រាវជ្រាវ​​៖​នារី​​​​​ធ្វើការ​​​នៅ​កន្លែង​កម្សាន្ត​​​​​ក្នុង​១២០​នាក់​ រក​ឃើញ​​​​២៨​នាក់​​​​​​​ប្រើ​គ្រឿងញៀន ​ការ​​ស្រាវជ្រាវ​​៖​នារី​​​​​ធ្វើការ​​​នៅ​កន្លែង​កម្សាន្ត​​​​​ក្នុង​១២០​នាក់​ រក​ឃើញ​​​​២៨​នាក់​​​​​​​ប្រើ​គ្រឿងញៀន ​ការ​​ស្រាវជ្រាវ​​៖​នារី​​​​​ធ្វើការ​​​នៅ​កន្លែង​កម្សាន្ត​​​​​ក្នុង​១២០​នាក់​ រក​ឃើញ​​​​២៨​នាក់​​​​​​​ប្រើ​គ្រឿងញៀន ​ការ​​ស្រាវជ្រាវ​​៖​នារី​​​​​ធ្វើការ​​​នៅ​កន្លែង​កម្សាន្ត​​​​​ក្នុង​១២០​នាក់​ រក​ឃើញ​​​​២៨​នាក់​​​​​​​ប្រើ​គ្រឿងញៀន

ប្រភព៖ kqube

  • ​ការ​​ស្រាវជ្រាវ​​៖​នារី​​​​​ធ្វើការ​​​នៅ​កន្លែង​កម្សាន្ត​​​​​ក្នុង​១២០​នាក់​ រក​ឃើញ​​​​២៨​នាក់​​​​​​​ប្រើ​គ្រឿងញៀន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:កំសាន្ត
Tags: