Floyd ​បង្ហាញ​យន្តហោះ​ផ្ទាល់​ខ្លួន ជា​ច្រើន​គ្រឿង

Floyd Mayweather អតីតកំពូលអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិក បានបង្ហោះរូបភាពលើ បណ្ដាញសង្គម បង្ហាញពីយន្តហោះផ្ទាល់ខ្លួនជាច្រើនគ្រឿង កាលពីម្សិលមិញ។

Floyd ​បង្ហាញ​យន្តហោះ​ផ្ទាល់​ខ្លួន ជា​ច្រើន​គ្រឿងFloyd Mayweather

បុរសរហស្សនាម “Money” វ័យ៣៩ឆ្នាំរូបនេះ បានបង្ហោះរូបលើ Instagram ដោយឈរលើជណ្ដើរយន្តហោះផ្ទាល់ខ្លួនមួយ ដែលមានតម្លៃរាប់លានដុល្លារ ខណៈដែលយន្តហោះរបស់គេច្រើនគ្រឿងទៀត ចតនៅខាងក្រោយជាបន្តបន្ទាប់។

Floyd ​បង្ហាញ​យន្តហោះ​ផ្ទាល់​ខ្លួន ជា​ច្រើន​គ្រឿង

Floyd នៅតែកីឡាករម្នាក់ ដែលមានបំផុតលើលោក បន្ទាប់ពីទទួលបាន ១៦០លានផោន (ជាង២០៧លានដុល្លារ) ក្រោយវ៉ៃឈ្នះ Manny Pacquiao កាលខែឧសភា ឆ្នាំ២០១៥ មុនប្រកាសចូលនិវត្តន៍ កាលខែកញ្ញា ឆ្នាំ២០១៥ និងមានលុយសរុបប្រហែល ៥០០លានផោន (៦៤៦,៧៣លានដុល្លារ)៕

ប្រភព៖ sabay

  • Floyd ​បង្ហាញ​យន្តហោះ​ផ្ទាល់​ខ្លួន ជា​ច្រើន​គ្រឿង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:កំសាន្ត
Tags: