បើ​ បារាំង​ ឡើងទៅ​វគ្គ​ផ្ដាច់​ព្រាត់​ ISIS​ នឹង​វាយ​ប្រហារ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាល្លឺម៉ង់ លោក ថូម៉ាស់ ដេ ម៉ៃហ្ស៊ីរ៉េ (Thomas de Maiziere) ព្រមានថា អាចមានការវាយប្រហាររបស់ក្រុម ISIS ប្រសិនបើក្រុមជម្រើសជាតិ បារាំង បានឡើងទៅវគ្គផ្ដាច់ព្រាត់ សម្រាប់ការប្រកួតដណ្ដើមពានបាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ ២០១៦។
ប្រទេស បារាំង រៀបចំការពារ និងប្រុងប្រយ័ត្នបានយ៉ាងល្អ ហើយរហូតមកដល់ពេលនេះ ពុំមានសញ្ញានៃការវាយប្រហារភេរវកម្មណាមួយឡើយ ប៉ុន្តែស្ថានភាពអាចប្រែប្រួលសម្រាប់ការប្រកួតផ្ដាច់ព្រាត់ ។ លោក ដេហ្ស៊ីរ៉េ បញ្ជាក់ថា ការប្រកួតដែលកាន់តែមានការចាប់អារម្មណ៍ខ្លាំង ហើយអាជ្ញាធរ បារាំង កាន់តែបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ ដូច្នេះវាក៏ជាពេលដែលមានការទាក់ទាញខ្លាំងផងដែរ ប៉ុន្តែភ្នាក់ងារសន្តិសុខ បារាំង បានដឹងអំពីបញ្ហានេះ ។
ក្រុមជម្រើសជាតិ បារាំង និង អាល្លឺម៉ង់ នឹងជួបគ្នានៅថ្ងៃព្រហស្បតិ៍ ហើយអ្នកឈ្នះនឹងឈានទៅប្រកួតវគ្គផ្ដាច់ព្រាត់ក្នុងថ្ងៃអាទិត្យ ជាមួយនឹងអ្នកឈ្នះក្នុងការប្រកួតរវាងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុមជម្រើសជាតិរបស់ប្រទេស វ៉ែល ក្នុងការប្រកួតនៅយប់ថ្ងៃពុធនេះ ។ ប្រទេស បារាំង ស្ថិតក្រោមច្បាប់មានអាសន្ន ចាប់តាំងពីការវាយប្រហារភេរវកម្មក្នុងទីក្រុង ប៉ារីស ខែវិច្ឆិកា សម្លាប់មនុស្ស ១៣០ នាក់ ហើយបានដាក់ពង្រាយប៉ូលិស ទាហាន និង ភ្នាក់ងារសន្តិសុខឯកជនជាង ៩ ម៉ឺននាក់ ដើម្បីការពារសុវត្ថិភាពការប្រកួត ដែលចាប់ផ្ដើមកាលពីថ្ងៃទី ១០ ខែ មិថុនា ។

លោក ដេហ្ស៊ីរ៉េ ព្រមានថា ISIS មានបំណងវាយប្រហារនៅបរទេស ក្នុងពេលដែលក្រុមនេះស្ថិតក្រោមការវាយប្រហារពីទាហានរដ្ឋាភិបាល អីុរ៉ាក់ និង ស៊ីរី ធ្វើឲ្យពួកគេបាត់បង់មូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ចំណែកទ្វីបអឺរ៉ុប ក្នុងនោះមានប្រទេស អាល្លឺម៉ង់ គឺជាគោលដៅភេរវកម្មអន្តរជាតិ ។ ការគំរាមត្រូវបានបញ្ចប់លុះត្រាតែប្រតិបត្តិការយោធារបស់កងទ័ព អីុរ៉ាក់ និង ស៊ីរី ជោគជ័យ ហើយISIS ត្រូវបានបំផ្លាញ និងទីក្រុងដែលក្រុមនេះដណ្ដើមយក ត្រូវបានរំដោះមកវិញ ។ ប៉ុន្តែប្រសិនបើគ្រាន់តែធ្វើឲ្យក្រុមនេះចុះខ្សោយ ពួកគេនឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដោយធ្វើការវាយប្រហារនៅបរទេសវិញ ៕

បើ​ បារាំង​ ឡើងទៅ​វគ្គ​ផ្ដាច់​ព្រាត់​ ISIS​ នឹង​វាយ​ប្រហារ​ បើ​ បារាំង​ ឡើងទៅ​វគ្គ​ផ្ដាច់​ព្រាត់​ ISIS​ នឹង​វាយ​ប្រហារ​

ប្រភព៖ kqube

  • បើ​ បារាំង​ ឡើងទៅ​វគ្គ​ផ្ដាច់​ព្រាត់​ ISIS​ នឹង​វាយ​ប្រហារ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:ជីវិតនិងសង្គម
Tags: