តម្លៃ​តេស្ត​​​​​ពិនិត្យ​​​សារធាតុ​ញៀន​សម្រាប់​បេក្ខជន​​ដាក់​ពាក្យ​ ​ប្រលង​​ក្របខ័ណ្ឌ​​នគរបាល​ជាតិ

រាជធានីភ្នំពេញ៖ នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសកំណត់តម្លៃធ្វើតេស្តត្រួតពិនិត្យសារធាតុញៀន ចំពោះបេក្ខជនដាក់ពាក្យប្រលងក្របខ័ណ្ឌនគរបាលជាតិ ដោយបេក្ខជនម្នាក់ៗត្រូវបង់ប្រាក់កំណត់ចំនួន២ដុល្លារអាមេរិក សម្រាប់ទូទាត់ឲ្យក្រុមហ៊ុន។

ក្នុងនោះ មន្ទីរប្រឆាំងគ្រឿងញៀន ក៏បានបញ្ជាក់បន្ថែមថា ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកំពង់ធំ ប៉ៃលិន ស្វាយរៀង និងតាកែវ ដែលម្ចាស់ការក្នុងការដោះស្រាយការធ្វើតេស្ត ក៏ត្រូវបង់តម្លៃក្នុងបេក្ខជនម្នាក់ៗ ចំនួន២ដុល្លារអាមេរិកតាមការកំណត់ខាងលើផងដែរ។ ដោយឡែក គំរូលិខិតបញ្ជាក់លទ្ធផលធ្វើតេស្តស្វែងរកសារធាតុញៀន មន្ទីរប្រឆាំងគ្រឿងញៀន បានផ្ងើភ្ជាប់ជាមួយនឹងសេចក្ដីជូនដំណឹងនេះ ទៅគ្រប់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត៕

តម្លៃ​តេស្ត​​​​​ពិនិត្យ​​​សារធាតុ​ញៀន​សម្រាប់​បេក្ខជន​​ដាក់​ពាក្យ​ ​ប្រលង​​ក្របខ័ណ្ឌ​​នគរបាល​ជាតិ

តម្លៃ​តេស្ត​​​​​ពិនិត្យ​​​សារធាតុ​ញៀន​សម្រាប់​បេក្ខជន​​ដាក់​ពាក្យ​ ​ប្រលង​​ក្របខ័ណ្ឌ​​នគរបាល​ជាតិ តម្លៃ​តេស្ត​​​​​ពិនិត្យ​​​សារធាតុ​ញៀន​សម្រាប់​បេក្ខជន​​ដាក់​ពាក្យ​ ​ប្រលង​​ក្របខ័ណ្ឌ​​នគរបាល​ជាតិ

ប្រភព៖ kqube

  • តម្លៃ​តេស្ត​​​​​ពិនិត្យ​​​សារធាតុ​ញៀន​សម្រាប់​បេក្ខជន​​ដាក់​ពាក្យ​ ​ប្រលង​​ក្របខ័ណ្ឌ​​នគរបាល​ជាតិ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:ជីវិតនិងសង្គម
Tags: